បើនិយាយដល់រឿង Makeup (តុបតែងមុខ) មនុស្សស្រីតែងតែជឿថាផលិតផលដែលមានតម្លៃថ្លៃតែងមានគុណភាពល្អជាងផលិតផលមានតម្លៃថោក។ អ៊ីចឹងយើងអង្គុយចាំតែប្រើរបស់ថ្លៃ តើពិតទេ?
ខាងក្រោមនេះជាផលិតផលនៃការពិសោធន៍រវាងផលិតផលតម្លៃ Vs តម្លៃថោក៖
ស្បែក
– ផលិតផលថោកខាងឆ្វេង(ម្ស៉ៅទ្រនាប់ $7 & ម៉ាក់ក្រយ៉េ $6)៖ ម្ស៉ៅទ្រនាប់មិនសូវជាចូលស្បែកបានល្អសព្វ ធ្វើឲ្យមានអារម្មណ៍ថាស្បែកស្ងួតនិងតឹង។ ម៉ាក់ក្រយ៉េមិនស្មើសាច់ ហើយធ្វើឲ្យមុខមើលទៅរាងទឹកក្រូចព្រឿងៗ។
– ផលិតផលថ្លៃខាងស្ដាំ(ម្ស៉ៅទ្រនាប់ $54 & ម៉ាក់ក្រយ៉េ $43)៖ ម្ស៉ៅទ្រនាប់លុបអស់នូវសភាពស្បែកមិនស្អាត ជ្រាបចូលសាច់បានល្អ ចំនែកឯម៉ាក់ក្រយ៉េវិញក៏ផាត់ឃើញសាច់ហ្មត់ល្អ។
ភ្នែក
– ផលិតផលថោកខាងឆ្វេង(Eye shadow $10 & ម៉ាស្ការ៉ា $9 & Eyeliner $7.50)៖ Eyeshadow ពេលផាត់ទៅឃើញក្រាស់ មិនរលោងភ្លឺ ចំនែក Eyeliner វិញងាយស្រួលផាត់និងស្អាត ចំពោះម៉ាស្ការ៉ាមើលទៅគ្រាន់បើ ទាស់ត្រង់តែរាងមានដុំៗ។
– ផលិតផលថ្លៃខាងស្ដាំ៖ Eyeshadow មើលទៅរាងក្រាស់ប៉ុន្តែវាមើលទៅហ្មត់ល្អ និងរលោងភ្លឺស្អាត។ Eyeliner ក៏ប្រហាក់ហែលនឹងផលិតផលតម្លៃថោកដែរ រីឯម៉ាស្ការ៉ាវិញឃើញស្អាតនិងគ្មានដុំៗ។
បបូរមាត់
– ផលិតផលថោកខាងឆ្វេង(ក្រេម $8)៖ វាមានក្លិនក្រអូប លាបរួចមើលទៅរាងរលោងៗដូចលាប់ខ្លាញ់ ប៉ុន្តែមើលឃើញថាស្អាត។
– ផលិតផលថ្លៃខាងស្ដាំ(ក្រេម $35)៖ វាមានក្លិនក្រអូប លាបរួចឃើញបបូរមាត់ដូចមានសំណើច ល្បាយសាច់ស្មើល្អ និងមើលទៅឃើញថាស្អាតមិនចាញ់គ្នា។
លិទ្ធផលក្រោយពេលតុបតែងរួច
ក្រលេកមើលរូបភាពទាំងពីរនេះ អ្នកប្រហែលជាពិបាកនឹងប្រាប់ពីភាពខុសគ្នាខ្លាំងណាស់ ប៉ុន្តែទោះជាយ៉ាងណាក៏យើងអាចសម្គាល់ឃើញថារូបភាពខាងឆ្វេង(ផលិតផលថោក)មុខមិនសូវជាមើលទៅហ្មត់ហ្មងដូចជាខាងស្ដាំឡើយ។
លទ្ធផលក្រោយពេត្រូវទឹក
រូបខាងឆ្វេងប្រើផលិតផលថោក ចំនែកខាងស្ដាំប្រើផលិតផលថ្លៃ ហើយបន្ទាប់ពីត្រូវបើអ្នកច្បាស់ជាសង្កេតឃើញពីភាពខុសគ្នាបានច្បាស់។
ចំណាំចុងក្រោយ៖
មិនមែនឲ្យតែផលិតផលថ្លៃដឹងតែល្អជាងផលិតផលថោកនោះទេ។ ប្រែសម្រួលដោយ៖ ត្នោត