
វេទិកាសេដ្ឋកិច្ចពិភពលោក (World Economic Forum) នៅទីក្រុង Davos ប្រទេសស្វីស ធ្វើឡើងជាធម្មតានៅខែមករានឹងត្រូវលើកទៅធ្វើនៅឆ្នាំក្រោយ នារដូវក្ដៅវិញ ឲដោយសារតែជំងឺកូវីដ ១៩។
នៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់ World Economic Forum (WEF) បាននិយាយថា៖ «ការសម្រេចចិត្តមិនត្រូវបានធ្វើឡើងដោយងាយស្រួលនោះទេ ពីព្រោះតម្រូវការមេដឹកនាំពិភពលោកត្រូវរួមគ្នារៀបចំរចនាសម្ព័ន្ធងើបឡើងវិញរួមនិងបង្កើតការកំនត់ឡើងវិញ នៅក្នុងយុគសម័យក្រោយកូវីដ១៩ គឺបន្ទាន់ណាស់។ ទោះយ៉ាងណា ដំបូន្មានរបស់អ្នកជំនាញគឺថាយើងមិនអាចធ្វើដូច្នេះបានទេនៅឆ្នាំនេះ ដោយសារតែហេតុផលបារម្ភពីសុវត្ថិភាព»។
ឥឡូវនេះ WEF នឹងរៀបចំកម្មវិធី Davos Dialogues ជាបន្តបន្ទាប់នៅសប្តាហ៍ទី២៥ ខែមករាដែលមេដឹកនាំពិភពលោកសំខាន់ៗអាចចែករំលែកទស្សនៈរបស់ពួកគេលើស្ថានភាពពិភពលោកនៅឆ្នាំ ២០២១៕ ផ្ដល់សិទ្ធដោយ៖ កោះសន្តិភាព