Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

សាហាវមែនចូលស្តីដណ្តឹងមិនបានចាក់សម្លាប់រួចរត់ទៅចង ក សម្លាប់ខ្លួនឯង

ភ្នំពេញ៖នារីកម្មកររោងចក្រម្នាក់ត្រូវឃាតករចាក់សម្លាប់ជាច្រើនកាំបិតបណ្តាលឲ្យដេកដួលស្លាប់ក្នុងថ្លុកឈាមខណៈកំពុងជិះមូតូបំរុងចូលទៅធ្វើការនៅរោងចក្រកាត់ដេរ។

ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៧និង៤០នាទីព្រឹកថ្ងៃទី២៨ខែសីហាឆ្នាំ២០២០ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចភូមិស្ងួនពេជ្រសង្កាត់កន្ទោកខណ្ឌកំបូលរាជធានីភ្នំពេញ។

សពនារីរងគ្រោះមានឈ្មោះ យិន ស្រីនី អាយុ២៥ឆ្នាំមុខរបរកម្មកររោងចក្រផលិតបរិក្ខាអគ្គិសនីយីហោ Minebea Mitsumiស្នាក់នៅម្តុំកើតហេតុខាងលើ

ចំណែកបុរសដែលជាឃាតករចងកសម្លាប់ខ្លួនឯងនោះមានឈ្មោះឆន លឹមតិច​ អាយុ២៥ឆ្នាំមុខរបរជាងដែកស្នាក់នៅភូមិត្រពាំងវែងឃុំឆក់ឈើនាងស្រុកអង្គស្នួលខេត្តកណ្តាល

តាមការរៀបរាប់ពីម្តាយនារីរងគ្រោះខាងលើបានឲ្យដឹងថាកន្លងមកជនដៃដល់ធ្លាប់ស្រលាញ់កូនស្រីរបស់គាត់ហើយក៏ធ្លាប់ឲ្យឪពុកម្តាយចូលស្តីដណ្តឹងកូនគាត់ផងដែរតែកូនស្រីគាត់ប្រកែកមិនព្រមរៀបកាជាមួយជនដៃដលខាងលើនេះទេ​ ទើបនៅព្រឹកថ្ងៃកើតហេតុជនដៃដល់រៀបគំរោងជិះម៉ូតូលាក់កូនកាំបិតចិតបន្លែរមកស្ទាក់ចាំចាក់សម្លាប់កូនស្រីរបស់គាត់បណ្តាលឲ្យស្លាប់ភ្លាមៗ។

បន្ទាប់ពីឃាតករចាក់សម្លាប់នារីរងគ្រោះស្លាប់រួចក៏បានជិះម៉ូតូទៅចង ក​បញ្ចប់ជិវិតនៅវត្តស្ងួនពេជ្រស្លាប់បាត់បង់ជិវិតតាមនារីកំពូលស្នេហ៏តែម្តង។

ក្រោយពេលកើតហេតុសមត្ថកិច្ចខណ្ឌកំបូលសហការណ៏ជាមួយការិយាល័យជំនាញកោសល្យវិច័យស្នងការនគរបាលរាជធានីភ្នំពេញចុះទៅពិនិត្យសពទាំង២នាក់ខាងលើនិងបានធ្វើកំណត់ហេតុប្រគល់សពទៅឲ្យក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណីរៀងៗខ្លួន៕ដោយ៖សួង សាម

from: https://tnaot.com/km/m/detail/article/9633989