យោងតាមគេហទំព័រ Worldometer បានចេញផ្សាយ កាលពីរសៀល ថ្ងៃទី២០ ខែមិថុនា ថា ប្រទេសទាំង១០ នៅក្នុងតំបន់អាស៊ាន មានអ្នកឆ្លងកូវីដ១៩ កើនឡើងដល់ ១២៦ ៧០១ ស្លាប់៣ ៧១៧នាក់ និងជាសះស្បើយ ៧០ ០៧៥នាក់។
រហូតមកដល់ពេលនេះ ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានអ្នកស្លាប់ និងឆ្លងកូវីដ១៩ ច្រើនជាងគេបំផុត នៅក្នុងតំបន់អាស៊ាន ដោយមានអ្នកឆ្លង ចំនួន ៤៣ ៨០៣ ស្លាប់ ២ ៣៧៣នាក់ និងជាសះស្បើយ ១៧ ៣៤៩នាក់។
សិង្ហបុរី ជាមានអ្នកឆ្លងសរុប ៤១ ៨៣៣នាក់ ស្លាប់២៦នាក់ និងជាសះស្បើយ ៣៣ ៤៥៩នាក់។ រីឯហ្វីលីពីន មានអ្នកឆ្លង ២៨ ៤៥៩នាក់ ស្លាប់ ១១៣០នាក់ និងជាសះស្បើយ ៧ ៣៧៨នាក់។ ចំណែកម៉ាឡេស៊ី មានអ្នកឆ្លង៨ ៥៣៥នាក់ ស្លាប់១២១នាក់ និងជាសះស្បើយ ៨ ០៧០នាក់។ រីឯប្រទេសថៃ មានអ្នកឆ្លង ៣ ១៤៧នាក់ ស្លាប់៥៨នាក់ និងជាសះស្បើយ ៣០១៨នាក់។
វៀតណាម មានអ្នកឆ្លង ៣៤៩នាក់ មិនមានករណីស្លាប់ តែមានអ្នកជាសះស្បើយ៣២៦នាក់។ មីយ៉ាន់ម៉ា មានអ្នកឆ្លង២៨៦នាក់ ស្លាប់៦នាក់ និងជាសះស្បើយ ១៩២នាក់។ ប្រ៊ុយណេ មានអ្នកឆ្លង១៤១នាក់ ស្លាប់៣នាក់ និងជាសះស្បើយ ១៣៨នាក់។
ប្រទេសកម្ពុជា មានអ្នកឆ្លង១២៩នាក់ មិនមានករណីស្លាប់នៅក្នុងប្រទេស តែមានអ្នកជាសះស្បើយ១២៦នាក់។ ប្រទេសឡាវ មានអ្នកឆ្លង១៩នាក់ មិនមានករណីស្លាប់ តែមានអ្នកជាសះស្បើយ ចំនួន១៩នាក់៕ ប្រែសម្រួលដោយ Nuon