សមាជិក ៤នាក់នៃក្រុមជួញដូរគ្រឿងញៀនដ៏ធំមួយនៅខេត្តភាគខាងត្បូងប្រទេសថៃត្រូវចាប់ខ្លួនបានដាច់ដោយឡែកពីគ្នានៅស្រុក Muang និង Hat Yai នៃខេត្ត Songkhla ដោយមានគ្រាប់ថ្នាំចំនួន ២លានគ្រាប់ ដែលគិតជាប្រាក់មានចំនួន ៨០ប៊ីលានបាតត្រូវបានរឹបអូស។
លោកឧត្តមសេនីយ៍ទោ Ronnasilp Phusara ស្នងការនគរបាលខេត្តនៃភូមិភាគទី៩ បានថ្លែងក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃសុក្រថា ប៉ូលិសក៏បានរឹបអូសកាំភ្លើងខ្លីចំនួន ៣ដើម, រថយន្តដឹកទំនិញ ២គ្រឿង, ឡានដឹកទំនិញខ្នាតតូច ១គ្រឿង និងទូរសព្ទដៃរបស់ជនសង្ស័យទាំង ៤នាក់។ ជនសង្ស័យត្រូវបានគេស្គាល់ឈ្មោះថា Arneesa Yeng អាយុ ៣០ឆ្នាំនិង Wisarut Almart អាយុ ៣៤ឆ្នាំមានស្រុកកំណើតនៅស្រុកMayor ខេត្ត Pattani, Pari Mayusor អាយុ ៣៦ឆ្នាំនៅស្រុក Waeng ខេត្ត Narathiwat និងក្មេងជំទង់ម្នាក់ត្រូវបានគេស្គាល់ឈ្មោះថា Apichart អាយុ ១៩ឆ្នាំមកពីស្រុក Sungai Kolok ខេត្ត Narathiwat ។ ឯកឧត្តម Ronnasilp បានមានប្រសាសន៍ថា ការិយាល័យប៉ូលិសខេត្ត Songkhla បានតាមដានយ៉ាងយកចិត្តទុកដាក់នូវសកម្មភាពរបស់ក្រុមជួញដូរគ្រឿងញៀននេះចាប់តាំងពីឆ្នាំ ២០១៧ មកម្ល៉េះហើយថ្មីៗនេះប៉ូលិសទើបបានដំណឹងថាមានការរត់ពន្ធគ្រឿងញៀនខុសច្បាប់ដែលរក្សាទុកនៅក្នុងផ្ទះជួលមួយកន្លែងនៅស្រុក Muang ខេត្ត Songkhla។ ក្រោយការឆែកឆេរ មន្រ្តីជំនាញបានរកឃើញថ្នាំញៀនជាប្រភេទគ្រាប់ចំនួន ២លានគ្រាប់ច្រកនៅក្នុងបាវ។
ជនសង្ស័យឈ្មោះ Arneesa និង Wisarut ត្រូវចាប់ខ្លួនបានរួមជាមួយនិងកាំភ្លើងខ្លី ៣ដើមនិងរបស់របរជាច្រើនទៀតកាលពីថ្ងៃទី១៦ ខែមិថុនា។ ដើម្បីចាប់ពួកគេទាំងពីរនាក់បាន ប៉ូលិសបានរៀបចំផែនការទូរសព្ទកក់ថ្នាំពីពួកគេចំនួន ៤០០០០០ គ្រាប់។ ចំណែកជនល្មើសពីរនាក់ទៀតត្រូវប៉ូលិសចាប់បាននៅ ក្នុងឃុំ tambon Khuan Lang ស្រុក Hat Yai។ លោកឧត្តមសេនីយ៍ឯក Ronnasilp បានមានប្រសាសន៍ថាគ្រឿងញៀនដែលរឹបអូសបានមានតម្លៃប្រហែល ៨០ប៊ីលានបាត។ ករណីនេះមានជាប់ពាក់ព័ន្ធនឹងប្រទេសជិតខាងដែលឆ្លងដែនតាមរយៈស្រុក Sungai Kolok។ ប៉ូលិសកំពុងបើកការសង្កេតរឿងក្តីនេះបន្ថែមទៀត។
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ Bangkok Post