មន្ទីរបញ្ចកោណ បានបញ្ជាក់ថា ចិន និងរុស្ស៊ី ជាការគំរាមកំហែងយ៉ាងខ្លាំងដល់យុទ្ធសាស្ត្ររបស់អាមេរិក ហើយអាមេរិកនឹងយកឈ្នះលើប្រទេសទាំងពីរ នៅក្នុងវិស័យអវកាសការពារជាតិនេះ។
អាមេរិក បានបង្ហើបពីយុទ្ធសាស្ត្រអវកាសការពារជាតិថ្មី ដើម្បីនាំមុខនៅក្នុងសកម្មភាពយោធា ពណិជ្ជកម្ម និងបញ្ហាផ្សេងៗជាច្រើនទៀត។ បច្ចុប្បន្ននេះ វិស័យអវកាសរបស់អាមេរិក កំពុងតែចាញ់ប្រៀបចិន និងរុស្ស៊ី។
អវកាសនាពេលនេះ កំពុងក្លាយជាសមរភូមិសង្គ្រាមថ្មីរបស់ប្រទេសមហាអំណាចយោធា ហើយទាមទារឲ្យមានការផ្លាស់ប្តូរជាទ្រង់ទ្រាយធំ ទាំងគោលនយោបាយយុទ្ធសាស្ត្រ ក៏ដូចជា សកម្មភាព វិនិយោគ ថាមពល…ជាដើម។
ការប្រកាសខាងលើរបស់អាមេរិក បានកើតឡើង ក្រោយពេលចិនប្រកាសផ្អាកបាញ់បង្ហោះផ្កាយរណប ដោយសារតែបញ្ហាបច្ចេកទេស។ ផ្កាយរណបដែលចិនពន្យារពេលបាញ់បង្ហោះ នោះ ជាផ្កាយរណបចុងក្រោយ ក្នុងចំណោមផ្កាយរណបទាំង៣០ ជំនាន់ទី៣ របស់ចិន ដើម្បីទប់ទល់ជាមួយផ្កាយរណបកំណត់គោលដៅ GPS របស់អាមេរិក៕ ប្រែសម្រួលដោយ៖ MEO