
ក្រុមតារាចម្រៀង BTS បានត្រឡប់មកវិញនៅថ្ងៃទី១៩ ខែមិថុនា វេលាម៉ោង ៦ល្ងាច ដោយបានបង្ហាញចំណងជើងបទចម្រៀងថ្មីបំផុតរបស់ពួកគេជាភាសាជប៉ុន ដែលមានចំណងជើងថា “Stay Gold” ក្នុងអាល់ប៊ុមបទចម្រៀង Map Of the Soul: 7 The Journey ។
គិតត្រឹមថ្ងៃទី២០ ខែមិថុនានេះ វេលាម៉ោងប្រហែល ៩ព្រឹក បទចម្រៀង “Stay Gold” ជាភាសាជប៉ុនេះ ទទួលបានចំណាត់ថ្នាក់លេខ១ នៅលើតារាង iTunes Top Song នៅក្នុងប្រទេសចំនួន ៨២ផ្សេងៗគ្នា រួមមានសហរដ្ឋអាមេរិក, ប្រទេសប្រេស៊ីល, ប្រទេសបារាំង, ប្រទេសឥណ្ឌា និងប្រទេសជាច្រើនទៀត ។
កាលពីឆ្នាំមុនបទចម្រៀងជាភាសាជប៉ុន ដែលមានចំណងជើងថា “Lights” របស់ក្រុមពួកគេបានឈរនៅលើកំពូលតារាង iTunes នៅក្នុងប្រទេសចំនួន ៤៣ ផងដែរ។ លើសពីនេះទៀតបទ “Stay Gold” របស់ក្រុម BTS ថែមទាំងប្រមូលផ្តុំការចាប់អារម្មណ៍ផងដែរ ដោយចូលក្នុងតារាងបទចម្រៀងកូរ៉េជាច្រើនភ្លាមៗ បន្ទាប់ពីការចេញផ្សាយដែលបង្ហាញពីការរីកចម្រើនគួរឱ្យចាប់អារម្មណ៍ពីអ្នកគាំទ្រជុំវិញពិភពលោកចំពោះក្រុម BTS ក្នុងរយៈពេលតែមួយឆ្នាំប៉ុណ្ណោះ ។
ទន្ទឹមនឹងនេះដែរ អាល់ប៊ុមបទចម្រៀង Map Of the Soul: 7 The Journey នេះ ត្រៀមចេញលក់នៅតាមបណ្តាហាងនានាក្នុងប្រទេសជប៉ុននៅថ្ងៃទី១៥ ខែកក្កដាខាងមុខនេះ ហើយអាល់ប៊ុមនេះមានសរុបបទចម្រៀងសរុបចំនួន ១៣បទ រួមមានបទ “Stay Gold”, បទ “ON Gold ” និងបទជាច្រើនទៀត ៕
ប្រែសម្រួលដោយ៖ វិបុត្រ
ប្រភព៖ allkpop