រហូតមកដល់ពេលនេះ កងទ័ពអ៊ីស្រាអែលបានបង្កើតអង្គភាពថ្មីមួយ សម្រាប់ប្រមូលព័ត៌មានសម្ងាត់ និងចារកម្ម។
យោងតាមបណ្ដាញទូរទស្សន៍លេខ៧ ផ្សាយជាភាសា Hebrew ថា កងទ័ពអ៊ីស្រាអែល បានប្រកាសពីការបង្កើតអង្គភាពស៊ើបការណ៍សម្ងាត់លេខ 9900 ។ អង្គភាពនេះទទួលខុសត្រូវលើការប្រមូលការស៊ើបអង្កេតទៅលើភូមិសាស្រ្ដ។ កងអង្គភាពនេះ មានបំពាក់ទាំងយន្ដហោះគ្មានមនុស្សបើក សម្រាប់ការប្រមូលព័ត៌មានស៊ើបការណ៍សម្ងាត់ឱ្យមានភាពសុក្រិតបំផុត មិនថាពេលថ្ងៃ ឬពេលថ្ងៃ។
ប្រភពព័ត៌មានដដែល បានសរសេរ នៅលើគេហទំព័ររបស់ខ្លួនថា កងទ័ពអ៊ីស្រាអែលកំពុងព្យាយាមបង្កើនសមត្ថភាពយន្ដហោះគ្មានមនុស្សបើក នៅក្នុងវិស័យចារកម្ម ការស៊ើបការណ៍សម្ងាត់ និងការប្រមូលព័ត៌មានផងដែរ៕ ប្រែសម្រួលដោយ Nuon