Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

រដ្ឋមន្រ្ដីសុខាភិបាលថៃ ស្ម័គ្រចិត្តធ្វើតេស្ដវ៉ាក់សាំងកូវីដ១៩មុនគេ

ក្រោយការពិសោធន៍វ៉ាក់សាំងប្រឆាំងនឹងកូវីដ១៩ទៅលើសត្វស្វាជាច្រើនក្បាល ប្រកបដោយជោគជ័យរួចមក រដ្ឋមន្រ្ដីក្រសួងសុខាភិបាលសាធារណ:របស់ថៃ បានស្ម័គ្រចិត្ដ​ទទួលការធ្វើតេស្ដមុនគេ ធ្វើឲ្យលោកក្លាយជាមនុស្សដំបូងគេ ត្រូវបានពិសោធវ៉ាក់សាំងប្រឆាំងនឹងកូវីដ១៩ ផលិតដោយប្រទេសថៃ។

យោងតាមលោក Saksayam Chidchob រដ្ឋមន្រ្ដីក្រសួងដឹកជញ្ជូនថៃ បានឲ្យដឹងថា លោក Anutin Charnvirakul ឧបនាយករដ្ឋមន្រ្ដី និងជារដ្ឋមន្រ្ដីក្រសួងសុខាភិបាលសាធារណ:ថៃ បានស្ម័គ្រចិត្តចាក់វ៉ាក់សាំងប្រឆាំងនឹងកូវីដ១៩ផលិតដោយប្រទេសថៃ សម្រាប់ជាការពិសោធន៍មុនគេ។ 

សារព័ត៌មានបាងកកប៉ុស្ដិ៍ បានដកស្រង់សម្ដីរបស់លោក Saksayam រដ្ឋមន្រ្ដីក្រសួងដឹកជញ្ជូនថៃ ដោយនិយាយថា លោក Anutin បានប្រាប់លោក នៅឯកិច្ចប្រជុំ នៃមជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍កូវីដ១៩ កាលពីថ្មីៗនេះថា ក្រុមអ្នកស្រាវជ្រាវថៃ ​អភិវឌ្ឍវ៉ាក់សាំងកូវីដ១៩នេះ កំពុងតែដំណើរការទៅមុខយ៉ាងលឿន។

 លោករដ្ឋមន្រ្ដី Saksayam បានបញ្ជាក់ថា វ៉ាក់សាំងនេះបានពិសោធទៅលើសត្វស្វាជាច្រើនក្បាលរួចមកហើយ។ រីឯជំហានបន្ទាប់ វ៉ាក់សាំងប្រឆាំងនឹងកូវីដ១៩នេះ នឹងត្រូវចាក់ទៅលើមនុស្ស។ ចំណែកលោក ​Anutin ឧបនាយករដ្ឋមន្រ្ដី និងជារដ្ឋមន្រ្ដីក្រសួងសុខាភិបាល​សាធារណ: បានក្លាយជាអ្នកស្ម័គ្រចិត្តដំបូងគេ សម្រាប់ការចាក់វ៉ាក់សាំងប្រឆាំងនឹងកូវីដ១៩ ផលិតដោយប្រទេសថៃ។ 

លោករដ្ឋមន្រ្ដី​បានបន្ថែមថា នៅពេលលោក ប្រាយុទ្ធ​ ចាន់អូចា (Prayut Chan-o-cha) នាយករដ្ឋមន្រ្ដីថៃ បានសាកសួរអំពីអ្នកស្ម័គ្រចិត្ត លើការសាកស្បងវ៉ាក់សាំងនោះ លោករដ្ឋមន្រ្ដីក្រសួងសុខាភិបាល​ បានស្នើសុំឲ្យចាក់មកលើរូបលោកមុនគេ។ 

លោក Nakorn Premsri នាយកវិទ្យាស្ថានវ៉ាក់សាំងជាតិថៃ បានថ្លែង កាលពីខែមុនថា វ៉ាក់សាំង ប្រភេទ mRNA-type ត្រូវបានអភិវឌ្ឍ ដោយមហាវិទ្យាល័យវេជ្ជសាស្រ្ដ នៃសាកលវិទ្យាល័យ Chulalongkorn ។ វ៉ាក់សាំងនេះ ត្រូវបានធ្វើតេស្ដទៅលើសត្វស្វាជាច្រើនក្បាល កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០៕ ប្រែសម្រួលដោយ Nuon

from: https://tnaot.com/km/m/detail/article/9407166