បើតាមការរាយការណ៍បន្តថា មានគេប្រទះឃើញបុរសម្នាក់រត់ទៅចង.កខ្លួនឯងនៅក្នុងវត្តស្ងួនពេជ្រ ភូមិស្ងួនពេជ្រ សង្កាត់កន្ទក ខណ្ឌកំបូល ព្រឹកថ្ងៃទី២៨ សីហា នេះ ។ ហើយអ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះ គឺជាសង្សារនារីម្នាក់ដែលគេកំពុងប្រទះឃើញដេកស្លាប់នៅលើផ្លូវតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ។
សង្កេតឃើញថា បុរសស្លាប់ខាងលើ នៅមិនទាន់ស្គាល់ឈ្មោះទេ គេឃើញចង.កជាប់នឹងដើមអង្កាញ់ បន្ទាប់ពីបានចាក់សម្លាប់នារីដែលជាអតីតសង្សារនៅលើផ្លូវក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញរួច នាថ្ងៃដដែលថ្ងៃទី២៨ សីហា នេះ បន្ទាប់សុំជានាជាមួយនាង តែត្រូវនាងបដិសេធន៍ ។
ប្រភពពីសាច់ញាតិនារីរងគ្រោះបន្តថា រវាងពួកគេទាំងពី២ជាសង្សារនឹងគ្នា ប៉ុន្តែមួយរយៈ ពួកគេឈ្លោះគ្នាដោយខាងបងស្រីនាងសុំបែកដោយសារដឹងថា ជនដៃដល់មានស្រីថ្មី ។ ប្រភពជាក់ស្តែង កាលពីយប់មិញជនដៃដល់បានទូរស័ព្ទនិយាយជាមួយនាងថា សុំឱ្យជួយសម្រួល ដើម្បីត្រូវរ៉ូវវិញ ដោយសន្យាថា នឹងចូលស្តីដណ្តឹងបងស្រីខ្លួន ប៉ុន្តែត្រូវបងស្រីប្រកែកមិនព្រមនោះទេ ។
មិននឹកស្មានថាព្រឹកមិញនេះ ស្រាប់កើតរឿងអកុសលនេះតែម្តង ដោយជនដៃដល់បានធ្វើសកម្មភាពឆ្មក់ចាក់នាងកណ្តាលផ្លូវ រហូតស្លាប់ហើយ ហើយជិះម៉ូតូចូលមកក្នុងវត្តចង.កខ្លួនដែរបែបនេះទៅវិញ ។
បច្ចុប្បន្ននេះ សមត្ថកិច្ចក៏នៅតែធ្វើការពិនិត្យនិងស្រាវជ្រាវបន្តទៀត ។ ដោយ៖ត្នោត