Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ឥណ្ឌា​បញ្ជូនកម្លាំងទាហាន ១៥ពាន់នាក់ទៅកាន់ព្រំដែន

វិវាទព្រំដែន រវាងឥណ្ឌា-ចិន មិនងាយនឹងស្ងប់ស្ងាត់វិញនោះទេ ដោយសារតែ​ឥណ្ឌា និងចិន បញ្ជូនអាវុធ និងកម្លាំងទាហានកាន់តែច្រើនឡើងទៅកាន់តំបន់ជម្លោះ ទើបធ្វើឲ្យស្ថានការណ៍កាន់តែតានតឹងឡើង​។​

នៅពេលនេះ ឥណ្ឌា បានបញ្ជូនទាហាន​បន្ថែម១៥ពាន់នាក់ទៅកាន់តំបន់មានវិវាទ ក្រោយការប៉ះទង្គិចគ្នា ​បណ្តាលឲ្យទាហានទាំងសងខាងស្លាប់ និងរបួសជាច្រើននាក់។ នេះជាការ​ប្រឈមមុខតានតឹង ខ្លាំងជាងគេបំផុត មិនធ្លាប់មាន ចាប់តាំងពីឆ្នាំ​១៩៧៥ រហូតមកទល់នឹងពេលនេះ។

សារព័ត៌មាន​ The Time of India ​បានផ្សាយថា រដ្ឋាភិបាលឥណ្ឌា​បានលើកឡើងថា កិច្ចពិភាក្សា រវាងកម្លាំងទាហានឥណ្ឌា និង ចិន បានពិភាក្សាគ្នា​ ដើម្បីកាត់បន្ថយភាពតានតឹងជាបណ្តោះអាសន្ន​។ ទាហានប្រទេសទាំងពីរនឹងបន្តពិភាក្សា នៅពេលខាងមុខ​ទៀត។

កម្លាំងទាហានឥណ្ឌា ១៥ពាន់នាក់បានបញ្ជូនទៅកាន់​តំបន់ Ladark ​ ដោយបានត្រៀមលក្ខណៈរួចរាល់ហើយ សម្រាប់ត្រៀមប្រយុទ្ធគ្រប់ពេលវេលា។ ជាមួយគ្នានេះដែរ នាយករដ្ឋមន្ត្រីឥណ្ឌា បានប្រកាសថា​ នៅពេលចាំបាច់ កម្លាំងទាហាននឹងប្រើហិង្សា ដើម្បីការពារព្រំដែន​៕ ប្រែសម្រួលដោយ៖ MEO

from: https://tnaot.com/km/m/detail/article/9407154