អ្នកទោសជនជាតិស្បែកខ្មៅដ៏វ័យក្មេងបំផុតនៅក្នុងប្រវត្តិសាស្ត្រអាមេរិច ត្រូវបានដាក់ទោសប្រហារជីវិតទាំងអយុត្តិធម៌បំផុត
យោងទៅតាមឯកសារ នៅខែមីនា ទី២៤ ១៩៤៤ កុមារី Betty June Binnicker អាយុ ១១ឆ្នាំ នឹងកុមារី Mary Emma Thames អាយុ ៧ឆ្នាំ។ ពួកគេទាំងពីរនាក់ កំពុងតែនាំគ្នាជិះកង់ ដេីម្បីទៅរកទិញផ្កា។ នៅពេលដែលពួកគេកំពុងតែជិះ ពួកគេក៏បានប្រទះឃេីញក្មេងជនជាតិស្បែកខ្មៅពីម្នាក់ ដែលពួកគេកំពុងតែឈរលេងនៅខាងក្រៅផ្ទះរបស់ពួកគេ ដោយកុមារាដែលជាបងប្រុសនោះគឺមានឈ្នោះថា George Stinney អាយុ ១៤ឆ្នាំ រួមនឹងប្អូនស្រីរបស់គេ Katherine Robinson។
កុមារីទាំងពីរម្នាក់ បានទៅឈប់ជិតពួកគេដេីម្បីសួរពីកន្លែងហាងលក់ផ្កា។ ហេីយនៅពេលនោះ គឺជាពេលចុងក្រោយដែលមានមនុស្សបានឃេីញវត្តមានកុមារីទាំងពីរនៅមានជីវិត។ កុមារីទាំងពីរដែលជាជនជាតិស្បែកស គឺបានបាត់ខ្លួនចាប់តាំងពីពេលនោះមក ហេីយការបាត់ខ្លួនរបស់ពួកគេក៏ត្រូវផ្សព្វផ្សាយទូទាំងរដ្ធ។ មនុស្សជាច្រើនបានស្ម័គ្រចិត្ត ដេីម្បីស្វែងរកខ្លួនកុមារីទាំងពីរម្នាក់ រួមទាំងឪពុករបស់ George Stinney ផងដែរ។
រហូតទាល់តែព្រឹកស្អែកបន្ទាប់ ទេីបមានមនុស្សបានទៅរកឃេីញសាកសពរបស់ពួកគេទាំងពីរនៅក្នុងកន្លែងស្តុកទឹកមួយ ដោយសាកសពរបស់ពួកគេមានការវាយយ៉ាងទំងន់ ទៅលេីផ្នែកក្បាល។
នៅម៉ោង ២:៣០នាទី។ ទេីបអ្នកពិនិត្យសាកសព បាននិយាយ កុមារីទាំងពីរស្លាប់ដោយសារការចាប់បង្ខំ។
នៅពេលភ្នាក់ងារប៉ូលីសបានដឹងថាមានសាក្សីបានឃេីញវត្តមានរបស់ជនរងគ្រោះចុងក្រោយគេ ពួកគេក៏បានទៅដល់ផ្ទះសាក្សីទាំងពីរម្នាក់នោះ បងប្អូនជនជាតិស្បែកខ្មៅ។ ប៉ូលីសបានទៅធ្វេីការសាកសួរ George Stinney ប្រហែលជាមួយម៉ោងក្រោយ ប៉ូលីសក៏ធ្វេីការវាយខ្នោះ George Stinney តែម្តងដេីម្បីយកទៅឃុំឃាំងនឹងសួរចម្លើយដោយគ្មានសាក្សីឯណាទៀតឡេីយនៅក្នុងបន្ទប់សួរចម្លើយនោះ ក្រៅពីប៉ូលីសដែលជាអ្នកសំរេចចាប់ខ្លួន George Stinney។
យោងទៅតាមចម្លេីយរបស់ប៉ូលីស George Stinney បានសារភាពទៅកាន់ប៉ូលីសថា ខ្លួនជាអ្នកសម្លាប់ក្មេងស្រីទាំងពីរនាក់នោះ ដោយមានគោលបំណងដេីម្បីរួមភេទជាមួយនឹងពួកគេ។
George Stinney បានបញ្ចូលឡេីងទៅកាន់តុលាការដេីម្បីធ្វេីការកាត់ក្តី ដោយនៅក្នុងការជំនុំជំរះក្តីនោះ គ្របើចៅក្រមបានធ្វើការកាត់ក្តីដោយយោងទៅលេីការសារភាពរបស់ជនជាប់ចោតតែប៉ុនណោះ ប៉ុន្តែវាគ្មានឯកសារភត្ហតាងណាដែលបញ្ជាក់ពីការបានសារភាពរបស់ George Stinney នោះទេ។
អស់រយៈពេល ១០នាទីនៃការកាត់ក្តី។ អស់អង្គចៅក្រម នឹងតុលាការបានធ្វេីការសំរេចក្តីដោយធ្វេីកាត់ទោសអោយ George Stinney ទទួលប្រហារជីវិតនូវបទឧក្រិដ្ឋព្រហ្មទណ្ឌកំរិតធ្ងន់ ដោយកៅអីពិឃាតអគ្គិសនី។
នៅខែមិថុនា ទី១៦ ឆ្នាំ១៩៤៤ George Stinney ត្រូវបាននាំខ្លួនអោយចូលទៅក្នុងបន្ទប់ប្រហារជីវិត ដោយគេមកជាមួយនឹងសៀវភៅធម៌យីុស៊ូ ដែលអោបជាប់នៅនឹងទ្រូង។ គេត្រូវបានអោយអង្គុយនៅលេីកៅអីអគ្គិសនីរបស់មនុស្សធំ ហេីយម៉ាស់ដែលបិទមុខរបស់គេមានសភាពធំជាមុខរបស់គេ។
នៅពេលប៉ូលីសចាប់ផ្តើមកាន់ភ្លេីងចរន្តអគ្គសនីដែលមានកំលាំងភ្លេីង ២៤០០វ៉ុត ដែលកំពុងតែរត់ចូលទៅសព្វរាងកាយរបស់ George Stinney វាធ្វេីអោយរាងកាយរបស់គេកណ្តាស់ ដែលជាហេតុធ្វេីអោយម៉ាស់បិទមុខរបស់គេ ស្រាយចេញពីលេីមុខរបស់គេ ដែលធ្វេីប៉ូលីសដែលមានវត្តមាននៅទីនោះ បានឃេីញពីទឹកមុខរបស់គេយ៉ាងច្បាស់ ដោយគេបានភ្នែកបេីកធំក្រឡែត ដែលពេញពោរអោយទឹកភ្នែក នឹងភាពភ័យខ្លាចរបស់គេនៅគ្រានោះ។
មិនយូរប៉ុន្មាន George Stinney បានស្លាប់នៅវេលាម៉ោង ៧:៣០នាទី។
George Stinney បានក្លាយទៅជាអ្នកទោសវ័យក្មេងជាងគេបំផុតនៅក្នុងប្រវត្តិសាស្ត្ររបស់អាមេរិក ដែលត្រូវបានដាក់ទោសអោយប្រហារជីវិតទាំងមានវ័យជាកុមារនៅឡេីយ។
៧០ឆ្នាំក្រោយមក នៅក្នុងឆ្នាំ២០១៤ រឿងក្តីក៏ត្រូវបានរេីកកាយយកមកធ្វេីការសិក្សាជាថ្មីម្តងទៀត ដោយត្រូវបានមនុស្សរកឃេីញថា George Stinney មិនមែនជាឃាតករសម្លាប់កុមារីទាំងពីរនាក់នោះទេ ព្រោះយោងទៅលេីឯកសារ ដែលមិនមានសាក្សី ក៏ដូចជាភត្តតាងគ្រប់គ្រាន់ ដែលអាចធ្វេីការចោទប្រកាន់ទៅលេី George Stinney បាន។
ដោយប្អូនស្រីរបស់គេ ដែលបាននៅជាមួយគេនៅក្នុងថ្ងៃនោះ បាននិយាយថា បងប្រុសរបស់នាងបាននៅជាមួយនឹងនាងរហូត នៅពេលដែលមានរឿងឃាតកម្មបានកេីតឡេីងនោះ ។ ក៏ដូចជាអ្នកទោសម្នាក់ ដែលជាអ្នកនៅរួមគុកជាមួយនឹង George Stinney ក៏បាននិយាយថា George Stinney បានប្រាប់ខ្លួនគេថា គេមិនមែនជាឃាតករនោះទេ។
ទោះបីជាការស្វែងរកយុត្តិធម៌អោយ George Stinney វារាងយឺតពេលបន្តិចតែទោះបីយ៉ាងណាក៏គ្រួសាររបស់សប្បាយចិត្ត ដែលអាចបញ្ចាក់ពីភាពស្អាតស្អំរបស់ George Stinney បាន។
មកទល់ពេលនេះ មិនថាជាពេលវេលាបានកន្លងហួសទៅយូរប៉ុនណាទេ ក៏រឿងរ៉ាវរបស់ George Stinney នៅដក់ជាប់នៅក្នុងប្រវត្តិសាស្ត្រអាមេរិកពីភាពអយុត្តិធម៌មួយនេះ។
សង្គមពណ៌ខ្មៅ
បកប្រែដោយ ៖ poopenny