Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ស៊យមែន! ខ្សែបម្រើ Sensi របស់ក្លិប Inter បានរងរបួស៥លើកជាប់ៗគ្នា ក្នុងរដូវកាលនេះ

មានសេចក្តីរាយការណ៍ថា ខ្សែបម្រើកណ្តាល Stefano Sensi របស់ក្លិប Inter-Milan បានរងរបួសសាច់ដុំភ្លៅ នៅអំឡុងពេលធ្វើការហ្វឹកហាត់ ដើម្បីត្រៀមប្រកួតជាមួយក្រុម Sampdoria ក្នុងសប្តាហ៍នេះ ។

តាមរបាយការណ៍របស់ក្លិបបានឱ្យដឹងថា ក្រោយពី Sensi បានធ្វើរោគវិនិច្ឆ័យរួចមកលទ្ធផលបង្ហាញថា រូបគេមានបញ្ហារបួសសាច់ដុំភ្លៅនៅជើងខាងស្តាំ ហើយនឹងត្រូវការរយៈពេលព្យាបាលយ៉ាងហោចណាស់ពីរសប្តាហ៍។ នេះជាលើកទី៥ហើយ ដែលកីឡាករអន្តរជាតិអ៊ីតាលីវ័យ២៤ឆ្នាំរូបនេះ មានបញ្ហារបួសជាប់ៗគ្នាក្នុងមួយរដូវកាល។

យ៉ាងណាមិញ រូបគេក៏បានបង្ហាញខ្លួនសម្រាប់ក្លិប Inter នៅក្នុងក្របខ័ណ្ឌ Serie A ចំនួន១២ប្រកួត ហើយរកគ្រាប់បាល់បញ្ចូលទី៣គ្រាប់ និងបោះបាល់ឱ្យមិត្តរួមក្រុមទាត់បាល់បញ្ចូលទី (Assist) ២ដងផងដែរ។

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ football-italia

from: https://tnaot.com/km/m/detail/article/9406854