
នៅក្នុងទ្រឹស្តីព្រះពុទ្ធសាសនាបានលើកឡើងថា អំពីសុចរិតជាអ្នកបង្កើតមនុស្សលោក ព្រមទាំងពពួកទេវតាផងដែរ ។ ការងារសុចរិតគឺជាការងារប្រាសចាកទោសបានជួយមនុស្សដែលប្រុងនឹងធ្លាក់នរកទៅហើយ ឲ្យបានជាទេវតាវិញ ។
សូមសាធុជនប្រព្រឹត្តតែការងារសុចរិត ការងារប្រាសចាកទោស សូម កុំព្រោះតែមាសប្រាក់ទ្រព្យសម្បត្តិហ៊ានធ្វើការងារប្រកបដោយទោស ការងារទុច្ចរិតនោះឲ្យសោះ ព្រោះជាការងារមិនដែលឱ្យផលជាសុខចម្រើនឡើយ ។ ការងារសុចរិតគឺជាព្រះមួយអង្គគង់នៅចាំជួយថែរក្សាចំពោះមនុស្សណាដែលធ្វើការងារប្រាសចាកទោសនោះឯង ។
អំពើសុចរិតគឺជាទឹកអម្រឹតសម្រាប់លប់លាងបាបអកុសលទាំងឡាយ រស់នៅដោយត្រជាក់ត្រជំសុខដុមរម្យនា ។ ផ្តល់សិទ្ធដោយ៖កោះសន្តិភាព