នារីម្នាក់ត្រូវជនមិនស្គាល់មុខចាក់នឹងកាំបិតចុងស្រួច បណ្តាលឱ្យបាត់បង់ជីវិតភ្លាមៗ នៅម៉ោង ៧ និង៥០នាទីព្រឹកថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០២០ ទីតាំងនៅម្តុំតំបន់សេដ្ឋកិច្ចពិសេសកំបូល រាជធានីភ្នំពេញ ។
ជំហានដំបូងគេមិនទាន់ដឹងមានរឿងអ្វីពិតប្រាកដនោះនៅឡើយទេ។ នៅកន្លែងកើតហេតុ គេបានប្រទះឃើញកូនកាំបិត១ក្បែរសពនាង និងម៉ូតូម៉ាកហ្ស៊ូមើ១គ្រឿងដួលលើផ្លូវ។ យ៉ាងណា នៅក្បែរតំបន់កើតហេតុ ក៏មានបុរសម្នាក់បានចងកសម្លាប់ខ្លួន ដោយដៃរបស់គេប្រលាក់សុទ្ធតែឈាម នាំឲ្យមានការសង្ស័យថា បុរសម្នាក់នោះ គឺជាឃាតកសម្លាប់កម្មការិនីរោងចក្រ ឈ្មោះ ស្រីនី។ យ៉ាងណា អ្វីៗត្រឹមជាការសន្និដ្ឋានបណ្តោះអាសន្នប៉ុណ្ណោះ រងចាំការស៊ើបអង្កេតពីសមត្ថកិច្ចទើបអាចដឹងច្បាស់។
ដោយ៖ត្នោត
ដោយ