
អ្នកនិយមស្តាប់បទចម្រៀងកូរ៉េ K-pop ប្រាកដជាដឹងច្បាស់ហើយថាថ្ងៃនេះនឹងមានអ្វីកើតឡើង ដោយសារតែបទថ្មីរបស់ក្រុមចម្រៀងកូរ៉េស្រី BlackPink និងកំពូលតារាចម្រៀងស្រីបរទេស Selena Gomez នឹងមកបំពេរអារម្មណ៏អ្នកគាំទ្រអោយប្លែកភ្នែកតែម្តង។
ដូចដែលបានដឹងស្រាប់មកហើយ ហ្វេនៗរបស់តារាស្រីទាំងនេះកំពុងតែជ្រួលច្របល់ និងអន្ទះសាខ្លាំងក្នុងការរង់ចាំទស្សនាបទ«Ice Cream» ដែលចេញក្នុងម៉ោង 11 នៅអាស៊ីថ្ងៃនេះហើយ។
នេះជាវត្តមានលើកដំបូងដែលកំពូលតារាចម្រៀងកូរ៉េ និងកំពូលតារាចម្រៀងបរទេសនេះធ្វើការច្រៀងរួមគ្នា ដែលធ្លាប់មានពីមុនមកនោះទេ មានតែរង់ចាំតាមដានទាំងអស់គ្នាថាបទនេះពិសេសប៉ុណ្ណា៕ អត្ថបទដោយ៖ ឃុន យ៉ា