រាសីក្នុងថ្ងៃនេះអ្នកកើតឆ្នាំជូត គួរប្រុងប្រយ័ត្នចំពោះរឿងស្នេហា ការងារ និងមុខជំនួញ ព្រោះអាចនឹងមានរឿងមិនល្អកើតឡើង
តាមក្បួនហោរាសាស្ត្រ ថ្ងៃសុក្រ ១០កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ ឆ្នាំរកា ឆុងជាមួយថោះ។
សូមមើលរាសីរបស់លោកអ្នកក្នុងថ្ងៃនេះ ៖
ឆ្នាំជូត
រាសីស្រុតចុះ។
ការងារ ៖ នៅថ្ងៃនេះបើលោកអ្នកប្រកបការងារអ្វីឃើញថាតែងមានការរាំងស្ទះនិងបញ្ហាមិនល្អយាយីច្រើនជាងសព្វមួយដង។
ជំនួញ ៖ ជួបការពិបាកច្រើនព្រោះផលចំណូលរកបានដោយតានតឹងនិងភាគច្រើនលាភហេងច្រើនបោលហួសជានិច្ច។ការធ្វើដំណើរទីជិតឆ្ងាយជួបសេចក្តីសុខក្សេមក្សាន្តទាំងពេលទៅនិងត្រឡប់មកវិញ។
ស្នេហា ៖ កំលោះក្រមុំបើមិនទាន់មានគូគាប់កុំគប្បីឃើញភ្លាមស្រឡាញ់ភ្លែតប្រយ័ត្ននាំរឿងរាវអំពលទុក្ខនៅពេលក្រោយ។
ឆ្នាំឆ្លូវ
រាសីល្អជាមធ្យម។
ការងារ ៖ក្នុងថ្ងៃនេះជួបបញ្ហាលំបាកចិត្តច្រើន ហើយបើចង់ធ្វើកិច្ចការធំៗមិនសូវទទួលលទ្ធផលដូចជាទីក្តីប្រាថ្នាឡើយគឺតែងមានការខកបំណងច្រើនជាង។
ជំនួញ ៖ ការចេញធ្វើជំនួញទីជិតឆ្ងាយមិនសូវជោគជ័យដូចបំណងប៉ុន្មានទេឬអាចនិយាយបានថាទោះជួញទីជិតឆ្ងាយផលកម្រៃច្រើនបំផុតគ្រាន់មួយទប់ទល់ចាយវាយប៉ុណ្ណោះ។ការធ្វើដំណើរទីជិតឆ្ងាយចូរប្រយ័ត្នក្រុមមនុស្សនាំទុក្ខដោយប្រការណាមួយ។
ស្នេហា ៖ ប្រុសស្រីជួបភាពប្រទាំងប្រទើសនិងចាប់កំហុសគ្នាមិនតិចនោះឡើយ។
ឆ្នាំខាល
រាសីល្អជាមធ្យម។
ការងារ ៖ នៅថ្ងៃនេះការប្រកបការងារមានការជឿនលឿនទៅមុខគួរសម ហើយធ្វើអ្វីក៏តែងផ្តល់ផលមកវិញគ្រាន់កក់ក្តៅសន្សឹមៗផង។
ជំនួញ ៖ មានការលូតលាស់គួរសម ហើយបើមានការជួញទីជិតឆ្ងាយទៀ់តសោតក៏អាចប្រមូលភោគផលចូលផ្ទះវិញយ៉ាងស្រួលចិត្តមួយចំនួនផង។
ស្នេហា ៖ កំលោះក្រមុំបើលោកអ្នកបន្ថែមការយកចិត្តទុកដាក់និងបន្ថែមក្តីស្រឡាញ់ពិតជាប្រែក្លាយពីភាពអាប់អួមកភ្លឺថ្លាវិញជាក់ជាពុំខាន។
ឆ្នាំថោះ
រាសីល្អជាមធ្យម។
ការងារ ៖ ក្នុងថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកឃើញថាមានការចម្រើនលូតលាស់ទៅមុខសន្សឹមៗតែយ៉ាងណាបញ្ហាសៅហ្មងតែងកើតមានផងដែរ។
ជំនួញ ៖ ការចេញធ្វើជំនួញមិនថាផ្លូវគោកផ្លូវទឹកផ្លូវអាកាសក្តីតែងមានភាពសុខដុម ហើយផលកម្រៃទៀតសោតបានគ្រាន់សម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃអញ្ចឹងផង។
ស្នេហា ៖ ប្រុសស្រីកុំគប្បីយកភាពប្រកែប្រកាន់ដាក់ខ្លួនច្រើននាំតែកើតរឿងសៅហ្មងចំពោះគ្នាប៉ុណ្ណោះ។
ឆ្នាំរោង
រាសីល្អជាមធ្យម។
ការងារ ៖នៅពេលនេះដំណើរជីវិតរបស់លោកអ្នកមានភាពល្អប្រសើរច្រើននាក់មកហើយ និងទោះប្រកបការងារអ្វីឃើញថាមានភាពគ្រាន់សុខដុមផង។
ជំនួញ ៖ នៅថ្ងៃនេះវិញមិនមានអ្វីប្រែប្រួលប្តូរផ្លាស់គួរជាទីកត់សម្គាល់ទេគឺដូចសព្វមួយដង។ការធ្វើដំណើរទីជិតឆ្ងាយជួបសេចក្តីសុខក្សេមក្សាន្តទាំងពេលទៅនិងត្រឡប់មកវិញ។
ស្នេហា ៖ ប្រុសស្រីកុំចង់ទុំមុនស្រគាលប្រយ័ត្នកើតរឿងធំគ្មាននរណាជួយកើតហើយគេបានត្រឹមតែអោបដៃមើល។
ឆ្នាំម្សាញ់
រាសីខ្ពស់ត្រដែត។
ការងារ ៖ នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកដំណើរការងារក្នុងនេះអាចទំនាក់ទំនងចរចាឬធ្វើកិច្ចសន្យាអ្វីមួយផង។
ជំនួញ ៖ លោកអ្នកអាចបើកហាងថ្មីឬទិញកន្លែលក់ដូរថ្មីតែងជោគជ័យដូចសមប្រកបជានិច្ច។ការធ្វើដំណើរទីជិតឆ្ងាយជួបសេចក្តីសុខក្សេមក្សាន្តដូចសព្វមួយដង។
ស្នេហា ៖ កំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីបើមិនទាន់មានគូគាប់កុំឃើញភ្លាមស្រឡាញ់ភ្លែតនាំជួបផលលំបាកនៅគ្រាក្រោយហើយត្រូវមកខ្លោចផ្សារចិត្តឥតអំពើ ។
ឆ្នាំមមី
រាសីល្អជាមធ្យម។
ការងារ ៖ នៅថ្ងៃនេះការប្រកបការងារឃើញថាជួបផលលំបាកមួយចំនួនដែលត្រូវរែកពន់ផង។
ជំនួញ ៖ មានការជួបស្ថានភាពលំបាកក្នុងការរកប្រាក់ចំណូល ឯការចាយវាយទៀតសោតគ្រប់សារពើធ្វើឱ្យមិនសូវសុខស្រួលខ្លួនប៉ុន្មានទេ។ការធ្វើដំណើរទៅទិសនិរតីមិនសូវមានសុវត្តិភាពទេគប្បីមានការប្រយ័ត្នប្រយែងបន្តិចទើបប្រសើរ។
ស្នេហា ៖ ប្រុសស្រីមានដំណើរថយក្រោយនិងជម្លោះវិវាទច្រើន។
ឆ្នាំមមែ
រាសីខ្ពស់ត្រដែត។
ការងារ ៖ នៅពេលនេះលោកអ្នកគប្បីគ្រប់គ្រងខ្លួនឯងឱ្យបានល្អពីព្រោះមានបញ្ហាខ្លះកំពុងយាយីតែយ៉ាងណាបើលោកអ្នកចេះដោះស្រាយនោះបញ្ហាធំសោះអាចប្រែជាតូចវិញពុំខាន។
ជំនួញ ៖ បញ្ហាប្រាក់កាសមានការលូតលាស់ទៅមុខគ្រាន់បើហើយបើទោះបីមិនច្រើនក៏មានការចូលគ្រាន់បំពេញក្រពះផងដែរ។ការធ្វើដំណើរទីជិតឆ្ងាយជួបសេចក្តីសុខក្សេមក្សាន្តដូចសព្វមួយដង។
ស្នេហា ៖ កំលោះក្រមុំមានភាពផ្អែមល្ហែមនិងស្រស់ស្រាយប្រពៃណាស់។
ឆ្នាំវក
រាសីខ្ពស់ត្រដែត។
ការងារ ៖ នៅថ្ងៃនេះដោយសារដួងរាសីឡើងខ្ពស់ ដូចនេះលោកអ្នកទោះធ្វើអ្វីៗតែងហុចផលល្អៗឆ្លើយតបមកវិញគ្រាន់ជាទីពេញចិត្ត។ក្រៅពីនេះលោកអ្នកអាចទទួលដំណឹងល្អគួរឱ្យសប្បាយចិត្តថែមទៀត។
ជំនួញ ៖ លោកអ្នកអាចបើកហាងថ្មីឬទិញកន្លែលក់ដូរថ្មីតែងជោគជ័យដូចសមប្រកប។ការធ្វើដំណើរទីជិតឆ្ងាយជួបភាពសុខដុមទាំងពេលទៅនិងត្រឡប់មកវិញ។
ស្នេហា ៖ កំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីបើមិនទាន់មានគូគាប់កុំឃើញភ្លាមស្រឡាញ់ភ្លែតនាំជួបផលលំបាកនៅគ្រាក្រោយ។
ឆ្នាំរកា
រាសីល្អជាមធ្យម។
ការងារ ៖ ក្នុងថ្ងៃនេះបើទោះធ្វើអ្វីក៏ដោយលោកអ្នកត្រូវសន្សឹមៗកុំបំបោលហើយត្រូវឱ្យប្រយ័ត្នសត្រូវក្បែរខ្លួនបន្តិចព្រោះគេងាយបង្កផលលំបាកដែលលោកអ្នកត្រូវរាប់រងណាស់ផង។
ជំនួញ ៖ បើលោកអ្នកចង់ជួញធំដុំមិនសូវកាក់កបប៉ុន្មានទេពិសេសប្រយ័ត្នជួបគ្រោះចាញ់បោកគេឬការបណ្តាក់ទុនហើយមិនហុចផលអ្វីមកវិញ។ក្រៅពីនេះលោកអ្នកទោះធ្វើអ្វីៗក៏ដោយត្រូវចេះប៉ាន់ប្រមាណហើយពុំត្រូវលោភលន់ទេបើមិនដូច្នេះនឹងជួបរឿងសោកសង្រេងជាក់ជាពុំខាន។
ស្នេហា ៖ កំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានការចាប់កំហុសព្រោះតែភាពចង់ឈ្នះគ្នាមានច្រើនក្នុងខ្លួនម្នាក់ៗ។
ឆ្នាំច
រាសីល្អជាមធ្យម។
ការងារ ៖ មនុស្សយើងគ្រប់រូបមុនពេលដែលបានទទួលអ្វីដែលសមដូចក្តីប្រាថ្នានោះចាំបាច់ណាស់ត្រូវពុះពារការលំបាកគ្រប់បែបយ៉ាងណាមួយខ្លះទើបផលសម្រេចកើតមាននៅពេលក្រោយឆ្លើយតបមកវិញ។
ជំនួញ ៖ ទោះជួញទីជិតឆ្ងាយការរកផលកម្រៃមានភាពធូរស្បើយជាងមុនដោយលោកអ្នកអាចរកប្រាក់ចំណូលគ្រាន់សម្រាប់បំពេញបំពង់ហើយបើចង់បណ្តាក់ទុនធ្វើអ្វីក៏តែងលូតលាស់គួរសមជានិច្ច។
ស្នេហា ៖ កំលោះក្រមុំមានការប្រឆាំងនិងបង្កជម្លោះចំពោះគ្នាច្រើន។
ឆ្នាំកុរ
រាសីខ្ពស់ត្រដែត។
ការងារ ៖ នៅថ្ងៃនេះលោកអ្នកបើចង់និយាយជាមួយនរណាម្នាក់គេតែងស្តាប់បង្គាប់ឬជឿតាមច្រើនជាងសព្វមួយដង។ក្រៅពីនេះបើលោកអ្នកចង់ទំនាក់ទំនងអ្វីមួយក៏តែងហុចផ្លែផ្កាមកវិញឆាប់រហ័សជានិច្ច។
ជំនួញ ៖ មានការរីកលូតលាស់ទៅមុខសន្សឹមៗតែប្រយ័ត្នការកើតជម្លោះវិវាទណាមួយព្រោះតែសម្តីច្រំដែលឥតបានការ។ការធ្វើដំណើរទីជិតឆ្ងាយជួបសេចក្តីសុខក្សេមក្សាន្តដូចសព្វមួយដង។
ស្នេហា ៖ ប្រុសស្រីបើមានចូលនិយាយដល់ចាស់ទុំឬចូលស្តីដណ្តឹងជាពេលវេលាល្អប្រពៃបំផុត៕ ប្រភព៖ Cen