យោងតាមការលើកឡើងរបស់នាយកប្រតិបត្តិក្រុមហ៊ុនក្រុមហ៊ុន Oscar Medicare មានទីតាំងនៅទីក្រុងដេលី លោក Anand Sekhri បានប្រកាសថា ខ្លួនបានបង្កើតឧបករណ៍តេស្តយ៉ាងយកចិត្តទុកដាក់ជាមួយនឹង Sensitivity ៩៧.៦៦% ខ្ពស់ជាងតំរូវការរបស់ ICMR ដែលមាន Sensitivity ៩៣% និង Specificity ៩៩% លើតម្រូវការរបស់ ICMR។
លោក Sekhri បានបន្តថា៖ «តេស្តនេះ មិនតម្រូវឱ្យមានការស្លៀកឈុតការពារ (PPE) នោះទេ ព្រោះវាស្រដៀងទៅនឹងការត្រួតពិនិត្យជំងឺទឹកនោមផ្អែម ដែលត្រូវបានប្រើដោយអ្នកជំងឺនៅទូទាំងប្រទេសឥណ្ឌា»។ ការធ្វើតេស្តនេះ ត្រូវបានអនុម័តដោយ ICMR សម្រាប់ការប្រើប្រាស់មន្ទីរពិសោធន៍និងមន្ទីរពេទ្យ និងរកឃើញអង្គបដិប្រាណដែលមានមេរោគឆ្លង តាមរយៈការធ្វើតេស្តចាក់ម្ជុលងាយៗ។
ឧបករណ៍តេស្តទាំងនេះនឹងផ្ដល់លទ្ធផលក្នុងរយៈពេល ១៥នាទី ចាប់ផ្តើមដំណើរការនៅសប្តាហ៍ដំបូងនៃខែកញ្ញា។ យោងតាមក្រសួងសុខាភិបាលឥណ្ឌា បានឱ្យដឹងថាប្រទេសឥណ្ឌាមានករណីឆ្លងវីរុសនេះចំនួនជាង ៣.២លានករណី ហើយបានធ្វើតេស្តជាង ៣៧លានករណីគិតត្រឹមថ្ងៃពុធនេះ៕ ដោយ៖ ត្នោត