ប្រធានក្រុមរបស់ក្លឹបបិសាចក្រហម Manchester United កីឡាករ Harry Maguire បានប្រាប់ដល់សារព័ត៌មាន BBC ថា រូបគេមានផិតភ័យពីជីវិតរបស់គេណាស់ ក្រោយពីប៉ូលីសធើ្វការចាប់ខ្លួនរូបគេនៅប្រទេសក្រិក។
កាលពីថៃ្ងអង្គារកន្លងទៅ Maguire ត្រូវបានគេកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ២១ខែ និង១០ថៃ្ង បន្ទាប់ពីមានរឿងនៅក្នុងកោះ Syros ប្រទេសក្រិក។
អតីតសមាជិករបស់ក្រុម Leicester រូបនេះ ត្រូវបានគេរកឃើញថាបានបង្កហិង្សា និងសូកប៉ាន់ ក៏ដូចជាជេរប្រមាថប៉ូលីស អំឡុងការចាប់ខ្លួនរូបគេ។
កាលពីថ្ងៃពុធ ក្រុមមេធាវីរបស់ Maguire បានប្តឹងឧទ្ធរណ៍ប្រឆាំងនឹងសាលក្រមនេះ ហើយបើតាមអនុលោមតាមច្បាប់ក្រិក បណ្តឹងឧទ្ធរណ៍ទុកជាមោឃៈ ហើយករណីរបស់ Maguire នឹងមានការសម្រេចជាថ្មី ដោយតុលាការជាន់ខ្ពស់មួយបន្ថែមទៀត។
«ខ្ញុំមិនមានអារម្មណ៍ថា ខ្ញុំជំពាក់នរណាម្នាក់ទេ» Maguire និយាយប្រាប់ BBC។
«ការដែលសុំទោស គឺនៅពេលដែលអ្នកធើ្វអ្វីមួយខុស។ ជាក់ស្តែងស្ថានភាពនេះ បានបង្កការលំបាកដល់ក្លិបធំជាងគេមួយនៅលើពិភពលោក ដូច្នេះខ្ញុំសោកស្តាយដែលបានដាក់អ្នកគាំទ្រនិងក្លឹបតាមរយៈរឿងនេះ តែខ្ញុំមិនបានធ្វើអ្វីខុសទេ»។
សួរដល់ការឈឺចាប់អំឡុងពេលនោះ Maguire បាននិយាយថា៖ «ពួកគេបានវាយខ្ញុំយ៉ាងច្រើននៅលើជើង។មិនមែនក្នុងចិត្ដខ្ញុំទេ។ ខ្ញុំស្ថិតក្នុងភាពភ័យស្លន់ស្លោ។ ការភ័យខ្លាចនិងការបារម្ភ ចំពោះជីវិតរបស់ខ្ញុំ»៕
ប្រភព៖ BBC