Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

CDC របស់​អា​មេ​រិ​កថា បុគ្គលិក​សុខា​ភិបាល​គួរតែ​ចាក់​វ៉ាក់សាំង​កូ​វី​ដ​មុនគេ

អ្នក​ផ្តល់​ប្រឹក្សា​ខាង​វ៉ាក់សាំងបាន​ណែនាំ​ថា បុគ្គលិក​សុខាភិបាល​ខាង​ថែទាំ​សុខភាព​គួរតែ​ជា​មនុស្ស​ដំបូង​គេ ដែល​បាន​ចាក់​វ៉ាក់សាំង​ប្រឆាំង​នឹង​វីរុស​នេះ ​នៅ​ពេល​មាន​វ៉ាក់សាំងជាក់លាក់។ គណៈកម្មាធិការ​ប្រឹក្សា​របស់ CDC អា​មេ​រិ​ក បាន​ទទួល​ការ​ស្នើ​សុំ​នេះ​កាលពី​ថ្ងៃ​ពុធ អំពី​ការ​ដែល​ឱ្យ​បុគ្គលិក​សុខាភិបាល​ចាក់​វ៉ាកសាំង​នេះ​មុនគេ​។

លោកស្រី​វេជ្ជបណ្ឌិត Kathleen Dooling នៃ​មជ្ឈមណ្ឌល​ជាតិ​ការពារ​ជំងឺឆ្លង និង​ជំងឺ​ផ្លូវដង្ហើម​នៅ CDC បាន​ប្រាប់​អង្គប្រជុំ​ថា បុគ្គលិក​ថែទាំ​សុខភាព​ចាំបាច់​ប្រមាណ ២០​លាន​នាក់ ត្រូវបានផ្ដល់អាទិភាពឱ្យ​ចាក់​វ៉ាក់សាំង​ដំបូង​គេ​។ គណៈកម្មាធិការ​ប្រឹក្សា​របស់ CDC អា​មេ​រិ​ក ខាង​ផ្នែក​វ៉ាក់សាំង (ACIP) នឹង​ផ្តល់​ជា​អនុសាសន៍​អំពី​អាទិភាព​សម្រាប់​ការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វី​ដ​១៩ ហើយ​បណ្ឌិត្យសភា​វេជ្ជសាស្ត្រ​ឯករាជ្យ​ក៏​កំពុង​រៀបចំ​របាយការណ៍​ផង​ដែរ​។

​ប្រជាជន​ផ្សេងទៀតប្រហែល ៦០ ទៅ ៨០​លាន​នាក់ និងត្រូវ​​ផ្ដល់​វ៉ាក់សាំងការពារ បន្ទាប់​ពី​បុគ្គលិក​សុខាភិបាល​ដែល​មើលថែ​ជំងឺ ហើយ​បន្ទាប់​មក​ទៀត​គឺ​មនុស្ស​ពេញវ័យ​ដែល​មាន​ប្រជាជន​ច្រើន​ជាង ១០០​លាន​នាក់ និង​មនុស្ស​៥៣​លាន​នាក់​ដែល​មាន​អាយុ ៦៥ ឆ្នាំ​ឡើង​ទៅ​។ លោក​វេជ្ជបណ្ឌិត​បាន​និយាយ​ថា ការ​ប្រជុំ ACIP នៅ​ខែកញ្ញា​អាច​បោះ​ឆ្នោត​លើ​ការ​បែងចែក​បណ្តោះអាសន្ន​នៃ​វ៉ាក់សាំង​ដំបូង​៕ ដោយ៖ ត្នោត

from: https://tnaot.com/km/m/detail/article/9633372