ក្រោយពេលរដ្ឋាភិបាលទីក្រុងមូស្គូ បានដាក់បញ្ចូលឧបទ្វីគ្រីមៀ (Crimea) របស់ប្រទេសអ៊ុយក្រែន បញ្ចូនទៅជាដែនដីរបស់រុស្ស៊ី កាលពីអំឡុង ឆ្នាំ២០១៤នោះមក សហគមន៍អឺរ៉ុប និងបណ្ដាមេដឹកនាំ នៅលើពិភពលោក មានសម្ដែងការប្រឆាំងជំទាស់ ហើយថែមទាំងបង្ហាញពីការដាក់ទណ្ឌកម្មសេដ្ឋកិច្ច ប្រឆាំងនឹងរុស្ស៊ីទៀតផង។
ប្រមុខរដ្ឋ និងរដ្ឋាភិបាលអឺរ៉ុប កាលពីថ្ងៃទី១៩ ខែមិថុនា បានសម្រេចចិត្ដខាងនយោបាយ នៅក្នុងកិច្ចប្រជុំតាមអនឡាញ ដើម្បីពន្យារពេលការដាក់ទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងនឹងប្រទេសរុស្ស៊ី ដែលនឹងត្រូវផុតកំណត់ នៅថ្ងៃទី៣១ ខែកក្កដា ។ មេដឹកនាំសហគមន៍អឺរ៉ុប បានព្រមព្រៀងពន្យារការដាក់ទណ្ឌកម្មនេះ មានរយ:ពេល៦ខែ។
សហគមន៍អឺរ៉ុប បានបង្ហាញពីការដាក់ទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងនឹងរុស្ស៊ីនេះ ក្រោយពេលរុស្ស៊ីបានដាក់បញ្ចូលឧបទ្វីបគ្រីមៀ ទៅជាដែនដីរបស់ខ្លួន កាលពីឆ្នាំ២០១៤។ គ្រីមៀនេះ មានទីតាំង នៅឆ្នេរសមុទ្រខ្មៅ នាភាគខាងជើង ស្ថិតក្នុងតំបន់អឺរ៉ុប ភាគខាងកើត៕ ប្រែសម្រួលដោយ Nuon