ស្មាតហ្វូន ជាមួយនឹងប្រព័ន្ធ 5G ដែលមានតំលៃថោកបំផុតរបស់ក្រុមហ៊ុន Samsung បានមកដល់ការិយាល័យចេញផ្សាយ ហើយយើងកំពុងត្រៀមដើម្បីពិនិត្យមើល Samsung Galaxy A51 ដែលមានបន្ទះឈីប Snapdragon 765G ។
ទូរសព្ទ Galaxy A51 5G ត្រូវបានបង្កើតឡើងនៅជុំវិញអេក្រង់ទំហំ 6.5inch ប្រភេទ FHD + AMOLED និងបំពាក់ដោយថាមពលថ្ម 4 500mAh ។ វាអាចទ្រទ្រង់ល្បឿន នៃការសាកថ្ម 15W និងមានបំពាក់កាមេរ៉ាភ្លោះផងដែរ។ កាមេរ៉ាខាងក្រោយមានទំហំ 48មេហ្គាភីចសែល និងមានកាមេរ៉ាខាងមុខសម្រាប់ថត Selfie ទំហំ 32មេហ្គាភីចសែល ។
ទូរសព្ទ A51 5G នេះ ភ្ជាប់មកជាមួយ RAM ទំហំ 6ជីកាបៃ និងមានអង្គផ្ទុកទិន្នន័យ 128ជីកាបៃ ជាមួយនឹងប្រព័ន្ធ 5G ។ លក្ខណៈពិសេសផ្សេងទៀតរួមមានម៉ាស៊ីនស្កេនក្រយៅដៃ និងមានរន្ធដោតកាស 3.5ម.ម។ ការរចនារូបរាងរបស់ទូរសព្ទគឺល្អប្រសើរ ទោះបីជាមានរាងមូលកោង និងគ្រើមបន្តិចដោយងាយស្រួលក្នុងការកាន់ពេញប្រអប់ដៃ ៕
ប្រែសម្រួលដោយ៖ វិបុត្រ
ប្រភព៖ gsmarena