អ្នកជំនាញមួយរូបទម្លាយឲ្យដឹងថា មុខរបរមួយចំនួននេះនឹងធ្វើឲ្យក្លាយជាអ្នកមាន ឬសេដ្ឋី
រាជធានីភ្នំពេញ ៖ មនុស្សជាច្រើននៅលើពិភពលោក មានគំនិតចង់ក្លាយជាអ្នកមាន ឬមហាសេដ្ឋីជាដើម ហើយមនុស្សខ្លះបានព្យាយាមរិះរក និងគិតថាតើត្រូវធ្វើអាជីវកម្មបែបណា ដើម្បីបានក្លាយជាអ្នកមាន ឬជាសេដ្ឋីឆាប់រហ័ស ។ មានសំនួរមួយចំនួនបានលើកឡើងថា តើរកស៊ីអ្វីទើបក្លាយជាអ្នកមានឆាប់?
ក្នុងការបកស្រាយលោក គឹម ហ៊ាង បានប្រាប់ពីមុខរបរខ្លះៗដែលធ្វើឱ្យមានបាន និងមុខរបរដែលធ្វើឱ្យយើងបានក្លាយជាសេដ្ឋី ។
ជាប្រធានក្រុមហ៊ុនខ្មែររៀលអ៊ីស្តេត (Khmer Real Estate Co.,Ltd) មួយរូប លោក គឹម ហ៊ាង បានបន្តថា «មុខរបរ ដែលយើងអាចក្លាយជាអ្នកបានដូចជា ការបើកសាលារៀនឯកជន ការបើកភោជនីយដ្ឋាន និងកន្លែងផ្សេងៗ និងខាងវិស័យសុខាភិបាលដូចជា មន្ទីរពេទ្យ ឬពេទ្យធ្មេញ ។ ការប្រកបរបរទាំងនេះបើកាក់កបអាចជាអ្នកមាន ប៉ុន្តែមិនមែនមានន័យថាសុទ្ធតែបើកទៅបានជោគជ័យទាំងអស់នោះទេ គ្រាន់តែថា វាអាចមានជោគជ័យភាគច្រើន ប្រសិនបើការប្រកបរបរមានសមត្ថភាព និងស្តង់ដារខ្ពស់ ។ ដូចនេះអាជីវកម្មត្រួសៗទាំងនេះគ្រាន់តែអាចឱ្យយើងជាអ្នកមាន មិនអាចក្លាយជាមហាសេដ្ឋីបាននោះទេ» ។
លោកបានបន្តថា «ការវិនិយោគដែលអាចឱ្យយើងក្លាយជាមហាសេដ្ឋីបានមានដូចជា វិស័យអចលនទ្រព្យ និងរបរមួយទៀត គឺខាងវិស័យហិរញ្ញវត្ថុ ជាធម្មតាបើគាត់ចង់ក្លាយជាអ្នកមានខ្លាំង គឺគាត់ត្រូវតែមានក្រុមហ៊ុនសំណង់ គាត់ជាម្ចាស់សណ្ឋាគារ ជាម្ចាស់ក្រុមហ៊ុនអភិវឌ្ឍបុរីឬខុនដូរ និងអ្នកជាម្ចាស់ធនាគារ ។ ហើយប្រសិនជាពួកគាត់មានផ្នែកទាំងអស់នេះ ហើយគាត់ត្រូវតែបើកក្រុមហ៊ុនមួយទៀត ដែលមិនគួអត់បាន គឺក្រុមហ៊ុនធនារ៉ាប់រ៉ង។ ចឹងមានន័យថាបើគាត់ជាម្ចាស់ ក្រុមហ៊ុសំណង់ ធនាគារ និងធនារ៉ាប់រ៉ង ទាំងបីក្រុមហ៊ុននេះហើយ គឺមានន័យថាពួកគាត់ជាអ្នកមានខ្លាំង ឬជាសេដ្ឋី»។
លោកបន្តថា គ្មានអ្នកមានមួយណាមិនចេះទេ ត្រឹមតែពាក្យថា ចង់ក្លាយជាអ្នកមាន ហើយមិនមានសកម្មភាពក៏មិនអាចទៅរួចដែរ ។ ហើយអ្វីដែលអ្នកមានត្រូវចេះ គឺគាត់ត្រូវតែមានចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការគ្រប់គ្រងទីផ្សានេះឯង ។ ម្យ៉ាវិញទៀតប្រសិនបើមានចំណេះដឹងហើយ មិនក្លាហ៊ាន ក៏មិនប្រាកដថាបានជោគជ័យដែល មានន័យថាអ្នកមានតែងតែហ៊ានសម្រេចចិត្ត និងបុគ្គលដែលជោគជ័យភាគច្រើនលោក អ្នកនោះតែងតែមានវិន័យតឹងរ៉ឺងក្នុងជីវិតផ្ទាល់ខ្លួន។
លោកក៏បានបន្ថែមថាអ្នកដែលគេអាច កំណត់ថាជាអ្នកមាន បុគ្គលនោះទាល់តែមានលុយសុទ្ធ ១លាន ដុល្លារអាមេរិកឡើងទៅទើបគេហៅថាអ្នកមាន ប៉ុន្តែជាទ្រព្យសម្បត្តិដែលមានពាក់ព័ន្ធនឹងបំណុល ។ ហើយប្រសិនបើគាត់មានទ្រព្យសម្បត្តិលើពី ៥០លានដុល្លារអាមេរិកឡើងទៅ គេអាចហៅថា កំពូលអ្នកមានឬសេដ្ឋី គ្រាន់តែថាក្នុងប្រទេសយើង មិនសូវហៅបែបនោះទេ គេហៅថាឧញ្ញ៉ាជាដើម ៕ ផ្ដល់សិទ្ធដោយ៖ កោះសន្តិភាព