Cristiano Ronaldo បានឈ្នះនូវពានរង្វាន់គ្រាប់បាល់ល្អជាងគេសម្រាប់ក្របខណ្ឌ UEFA Champions League សម្រាប់រដូវកាល ២០១៩-២០២០។
គ្រាប់បាល់ដែលឈ្នះនោះគឺជាគ្រាប់បាល់ទី២ របស់ប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់ ក្នុងការស៊ុតបញ្ចូលទីទល់នឹងក្រុម Lyon ក្នុងវគ្គ៨ក្រុមចុងក្រោយ ប៉ុន្ដែសោកស្ដាយដោយ Juventus បានត្រឹមធ្លាក់នៅវគ្គនោះ។
ជាង ៤០០,០០០សម្លេង បានបោះឆ្នោតឲ្យគ្រាប់បាល់ដែល Ronaldo ស៊ុតជើងឆ្វេងពីចំងាយនោះ ជាប់លេខ១ យកឈ្នះគ្រាប់បាល់របស់ Marcel Sabitzer ពីក្រុម RB Leipzig និងមិត្ដរួមក្រុម Cuadrado ផងដែរ៕
ប្រភព៖ UEFA