Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ស្ត្រីជនជាតិស្បែកខ្មៅក្នុងរដ្ឋាភិបាលលោកត្រាំ លាលែងពីតំណែង

 ស្ត្រីជនជាតិស្បែកខ្មៅ​ដែលបម្រើការក្នុងរដ្ឋាភិបាលរបស់ប្រធានាធិបតី ដូណាល់ ត្រាំ បានសម្រេចលាលែងចេញពីតំណែង ដោយសារតែលោកស្រីមិនអាចស៊ូទ្រាំ​នឹងសកម្មភាពរបស់រដ្ឋាភិបាលអាមេរិក ទៅលើក្រុមជនជាតិស្បែកខ្មៅ។

ស្ត្រីជនជាតិស្បែកខ្មៅខាងលើនេះ ឈ្មោះ Mary Elizabeth Taylor មានតួនាទី​ជាជំនួយការរបស់រដ្ឋមន្ត្រីការបរទេសអាមេរិក ទទួលបន្ទុកកិច្ចការច្បាប់ ​​បានដាក់លិខិតលាលែងចេញពីតំណែង​ ដោយសារមូលហេតុ​ព្រួយបារម្ភពីការដោះស្រាយរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ពាក់ព័ន្ធនឹងការរើសអើងជាតិសាសន៍។

លោកស្រី Mary Elizabeth Taylor ​​បានបញ្ជាក់ថា មូលហេតុ ដែលលោកស្រីលាលែងចេញពីតំណែង​ ក៏ដោយសារតែការលើកឡើងរបស់ប្រធានាធិបតី ដូណាល់ ត្រាំ​ ជុំវិញការរើសអើងជាតិសាសន៍​ និង​ការដោះស្រាយមិនមានតម្លាភាព ចំពោះពលរដ្ឋមានដើមកំណើតអាហ្វ្រិក។

លោកស្រី​បានលើកឡើងថា « ការវិភាគរបស់ប្រធានាធិបតី ដូណាល់ ត្រាំ​ បានធ្វើឲ្យខ្ញុំរងរបួស​ផ្លូវចិត្តយ៉ាងខ្លាំង​​ និងធ្វើឲ្យខ្ញុំបាត់បង់ទំនុកចិត្ត។ ខ្ញុំចាំបាច់ត្រូវតែធ្វើតាម​ឧត្តមគតិរបស់ខ្លួន​ ដោយសុខចិត្ត​បោះបង់ចោលតំណែងជាជំនួយការ​ផ្លូវច្បាប់របស់រដ្ឋមន្ត្រីការបរទេសអាមេរិក៕ ប្រែសម្រួលដោយ៖ MEO

from: https://tnaot.com/km/m/detail/article/9406581