(ភ្នំពេញ) ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងអំណរគុណដល់អង្គការទេសចរណ៍ពិភពលោក (World Tourism Organization UNWTO) ដែលបានកោតសរសើរដល់កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោផ្ទាល់ដែលបានដាក់ចេញវិធានការទប់ស្កាតការចម្លងជំងឺកូវីដ-១៩ ដ៏សកម្មនឹងមានប្រសិទ្ធភាពបំផុត។ ទន្ទឹមនឹងនេះដែរ គឺអង្គការទេសចរណ៍ពិភពលោកក៏បានកោតសរសើរដល់ការងើបឡើងវិញនូវភ្ញៀវទេសចរក្នុងស្រុកដែលមានការយល់ដឹងពីអនាម័យសុខភាព និងសុវត្ថិភាពខ្ពស់ក្នុងការថែរក្សាសុវត្ថិភាពសុខភាពចៀសផុតពីជំងឺឆ្លងកូវីដ១៩។
សូមបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ក្នុងស្រុកបន្តប្រើប្រាស់ម៉ាស់នៅពេលចាំបាច់ និងឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ ទឹកអាល់កុល ឬជឹលសម្លាប់មេរោគកុំអោយឆ្លងជំងឺកូវីដ-១៩៕