Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ត្រឹម​មួយ​ថ្ងៃ​សុក្រ មនុស្ស​ជាង ៦០០នាក់ ត្រូវ​ធ្វើ​តេស្ត​រក​កូវីដ ១៩ តែ​គ្មាន​រកឃើញ​ករណី​ឆ្លង​ថ្មីទេ

គិត​ត្រឹម​ព្រឹក​ថ្ងៃ​សៅរ៍​នេះ កម្ពុជា​នៅ​តែ​រក្សា​បាន​តួលេខ​ឆ្លង​កូវីដ ១៩ ត្រឹម ១២៩ករណី​ដដែល ដោយ​មិន​បាន​រក​ឃើញ​ករណី​ឆ្លង​ថ្មី​ណា​មួយ​នោះ​ឡើយ។

យោង​តាម​របាយការណ៍​ចេញ​ផ្សាយ​ដោយ​នាយក​ដ្ឋា​ន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង CDC ចំនួន​អ្នក​ឆ្លង​កូវីដ ១៩ នៅ​កម្ពុជា មាន​សរុប ១២៩នាក់ ជាស្ត្រី ៣៩នាក់ និង​ជា​បុរស ៩០នាក់ ក្នុង​នោះ ១២៦នាក់ ​បាន​ជា​សះស្បើយ​រួច​មក​ហើយ នៅ​សេស ៣នាក់​ទៀត កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត ដោយ​មិន​មាន​ករណី​ស្លាប់​នោះ​ឡើយ។

បើ​ទោះ​ជា​មិន​រក​ឃើញ​ករណី​ឆ្លង​ថ្មី​ក៏​ពិត​មែន ប៉ុន្តែ​មន្ត្រី​ជំនាញ នៅ​តែ​បន្ត​អនុវត្ត​វិធានការ​ដាក់​ឲ្យ​នៅ​ដាច់​ដោយឡែក​សម្រាប់​អ្នក​ចំណូល​ថ្មី ដោយ​គិត​មួយ​ថ្ងៃ​សុក្រ​ម្សិលមិញ ក​ម្ពុជា​បាន​ពិនិត្យ​រក​មេរោគ​​កូវីដ ១៩ សរុប​ដល់​ទៅ ៦៥៣នាក់​បន្ថែម​ទៀត នាំ​ឲ្យ​ការ​ពិនិត្យ​រក​កូវីដ ១៩ សរុប​នៅ​កម្ពុជា​មាន​ដល់​ទៅ ៣០ ៥៦៨នាក់ ស្មើ​នឹង ១ ៨៤១នាក់ ក្នុង ១លាននាក់។

ទោះ​បី​ជា​ស្ថានភាព​កូវីដ ១៩ ហាក់​ធូរ​ស្រាល​ខ្លាំង ប៉ុន្តែ​រដ្ឋាភិបាល ក៏​ដូច​ជា​ក្រសួង​ពាក់​ព័ន្ធ​នៅ​តែ​អនុវត្ត​វិធានការ​ការពារ​យ៉ាង​ម៉ឺងម៉ាត់ និង​អំពាវ​ឲ្យ​ពលរដ្ឋ​ទាំង​អស់​ចូល​រួម​ការពារ​ខ្លួន និង​ក្រុម​គ្រួសារ​ពី​ការ​ចម្លងកូវីដ ១៩ តាម​រយៈ​រក្សា​គម្លតសង្គម ធ្វើ​អនាម័យ​ឲ្យ​បាន​ត្រឹម​ត្រូវ៕ ដោយ៖ ត្នោត

from: https://tnaot.com/km/m/detail/article/9406531