Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ឥណ្ឌា ទិញយន្ដហោះចម្បាំង MiG-29 ពីរុស្ស៊ី ទប់ទល់មហាអំណាចចិន

ស្របពេលស្ថានការណ៍ នៅតាមព្រំដែន រវាងប្រទេសមហាអំណាចចិន និងឥណ្ឌា ក៏ដូចជា ប៉ាគីស្ថាន កាន់តែតានតឹងនោះមក កងទ័ពឥណ្ឌាកំពុងតែសម្លឹងមើលទៅលើយន្ដហោះចម្បាំងរបស់ប្រទេសរុស្ស៊ី ប្រភេទ MiG-29 ហើយមានបំណងទិញយន្ដហោះចម្បាំងប្រភេទនេះ រហូតដល់ទៅ២១គ្រឿងបន្ថែមទៀត។

សារព័ត៌មាន The Economic Times បានរាយការណ៍ កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០ ដោយដកស្រង់ប្រភពពីកងទ័ព បានឲ្យដឹងថា កងទ័ពអាកាសឥណ្ឌា មានគម្រោងទិញយន្ដហោះចម្បាំង មានល្បឿនលឿនជាងសំឡេង ប្រភេទ MiG-29 ចំនួន២១គ្រឿង ពីប្រទេសរុស្ស៊ី។ រីឯលទ្ធកម្មនេះអាចចាប់ផ្ដើម រយ:ពេល២ឆ្នាំ បន្ទាប់ពីកិច្ចព្រមព្រៀងត្រូវបានចុះហត្ថលេខាជាមួយនឹងប្រទេសរុស្ស៊ី។

ប្រភពព័ត៌មានផ្សេងទៀត បានឲ្យដឹងថា កងទ័ពអាកាសរបស់ឥណ្ឌា កំពុងតែស្វះស្វែងរកទិញយន្ដហោះចម្បាំង ប្រភេទ MiG-29 បន្ថែមចំនួន២១គ្រឿង ពីប្រទេសរុស្ស៊ី សម្រាប់ផ្គត់ផ្គង់ដល់កងវរសេនាតូចចំនួន៣ ដែលមានស្រាប់។ ក្នុងចំណោមយន្ដហោះទាំងនោះ មានយន្ដហោះចំនួន២គ្រឿង សម្រាប់ហ្វឹកហ្វឺន ផងដែរ។ ប្រសិនបើយន្ដហោះទាំងនេះ​ត្រូវបានបញ្ជាទិញមែននោះ នឹងត្រូវជំនួសយន្ដហោះ MiG-21 ចាស់ៗ ដែលនឹងត្រូវចូលនិវត្ដន៍ នៅក្នុងរយ:ពេល៥ឆ្នាំខាងមុខនេះ។

ប្រភពព័ត៌មានដដែល បានបញ្ជាក់ថា រដ្ឋាភិបាលឥណ្ឌា​ បានពិចារណារួចរាល់ហើយទៅលើសំណើរបស់កងទ័ពអាកាស។ រីឯលទ្ធកម្មអាចចាប់ផ្ដើម ក្នុងរយ:ពេល២ឆ្នាំ បន្ទាប់ពីកិច្ចព្រមព្រៀង ត្រូវបានចុះហត្ថលេខាជាមួយនឹងរុស្ស៊ី។

ទោះជាយ៉ាងណា កងទ័ពឥណ្ឌាមិនបានបញ្ជាក់អំពីតម្លៃ នៃយន្ដហោះចម្បាំង មានល្បឿនលឿនជាងសំឡេង ប្រភេទ MiG-29 នោះឡើយ។ ​ការបញ្ជាទិញយន្ដហោះចម្បាំងរបស់កងទ័ពឥណ្ឌា នាពេលនេះ ធ្វើឲ្យគេគិតថា ឥណ្ឌាត្រៀមកម្លាំងសម្រាប់ទប់ទល់នឹងមហាអំណាចចិន។ កាលពីប៉ុន្មានថ្ងៃមុននេះ ស្ថានការណ៍នៅតាមព្រំដែន រវាងឥណ្ឌា និងចិន​ កាន់តែតានតឹងឡើយ រហូតមានការប៉ះទង្គិចគ្នា បណ្ដាលឲ្យកងទ័ពជាច្រើននាក់ស្លាប់៕ ប្រែសម្រួលដោយ Nuon

from: https://tnaot.com/km/m/detail/article/9406487