Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ចាប់ខ្លួនរដ្ឋមន្ត្រីក្រសួងសុខាភិបាលហ្ស៊ីមបាវេ ពីបទ​ពុករលួយ

កាលពីថ្ងៃទី​១៩​ ខែមិថុនា គណៈកម្មការប្រឆាំងអំពើពុករលួយ នៃប្រទេសហ្សីមបាវេ បានប្រកាសថា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក Obadiah Moyo ត្រូវបានចាប់ខ្លួនពីបទពុលរលួយ​ ពាក់ព័ន្ធនឹងការទិញ និងផ្គត់​ផ្គង់​បរិក្ខារពេទ្យ​ប្រឆាំងនឹងកូវីដ​១៩​។

អ្នកនាំពាក្យគណ:កម្មការប្រឆាំងនឹងអំពើពុករលួយ​ នៃប្រទេសហ្ស៊ីមបាវេ លោក John Makamure បានបញ្ជាក់ថា​ រដ្ឋមន្ត្រីក្រសួងសុខាភិបាល ត្រូវបានចាប់ខ្លួន ហើយឃុំខ្លួននៅទីស្នាក់ការប៉ូលិស​ស្ថិតក្នុងខណ្ឌ Rhodesville រដ្ឋធានី​ Harare។ បើតាមគម្រោង លោក​ Obadiah Moyo នឹងត្រូវបញ្ជូនទៅកាន់តុលាការ​ នៅថ្ងៃទី២០ ​ខែមិថុនានេះ។

កន្លងមក គណបក្សប្រឆាំង MDC ​បានចោទប្រកាន់រដ្ឋាភិបាលប្រព្រឹត្តអំពើពុករលួយ ពាក់ព័ន្ធនឹងការចុះហត្ថលេខាទិញបរិក្ខារពេទ្យ ប្រឆាំងនឹងកូវីដ​១៩ ពីក្រុមហ៊ុន Drax Consulting SAGL ដែលទើបតែបង្កើនបាន រយ:ពេល២ខែប៉ុណ្ណោះ​។ ក្រុមហ៊ុននេះទទួលបានកិច្ចព្រមព្រៀង មានតម្លៃ​២០លានដុល្លារ សម្រាប់ផ្គត់ផ្គង់​បរិក្ខារពេទ្យ។

នៅពេលនេះ​ រដ្ឋាភិបាលហ្ស៊ីមបាវេ មិនទាន់មានការវិភាគអ្វី ជុំវិញបញ្ហាខាងលើនៅឡើយ​។ បើ​គិតមកដល់ថ្ងៃទី២០​ ខែមិថុនា ប្រទេសហ្ស៊ីមបាវេ មានករណីឆ្លងកូវីដ​១៩ ចំនួន៤៧៩នាក់ ក្នុងនោះមាន​៤នាក់ស្លាប់៕ ប្រែសម្រួលដោយ៖ MEO

from: https://tnaot.com/km/m/detail/article/9406410