ពិធីជប់លៀងមួយនៅទីក្រុងបាងកកមានអ្នកចូលរួមជិត១០០នាក់ហាក់ដូចជាមិនអើពើនឹងច្បាប់រក្សាគម្លាតរបស់រដ្ឋាភិបាល ត្រូវប៉ូលិសឃាត់ខ្លួនភ្លាមៗ។
កាលពីព្រឹកថ្ងៃសុក្រ ប៉ូលិសប្រចាំប៉ុស្តិ Khok Khram Khram បានឆ្មក់ចូលវាយលុកអាជីវកម្មកំសាន្តមួយដែលស្ថិតនៅលើផ្លូវ Pradit Manutham ក្នុងសង្កាត់បឹង Kumum បន្ទាប់ពីមានគេរាយការណ៍ប្រាប់អំពីពិធីជប់លៀង ការប្រើប្រាស់គ្រឿងញៀន និងគ្រឿងស្រវឹងខុសច្បាប់។ អ្នកចូលរួមពិធីជប់លៀងមានចំនួន ៩៦នាក់ដែលក្នុងនោះមានប្រុស ៦៤នាក់ និងស្រី ៣២នាក់បាននាំគ្នារាំតាមចង្វាក់ភ្លេង។ ក្រុមអាជ្ញាធរបានធ្វើតេស្តទឹកនោម ហើយជាទទួលលទ្ធផលគឺមានមនុស្សចំនួន ២៣នាក់ ស្ថិតនៅក្រោមឥទ្ធិពលថ្នាំញៀន។
ប៉ូលិសក៏បានរកឃើញកាបូបជាង២០ ដែលផ្ទុកនូវសារធាតុមេតាហ្វេតាមីន ហើយបានបញ្ជូនទៅមន្ទីរពិសោធន៍ដើម្បីធ្វើការពិនិត្យបន្ថែម។ លើសពីនេះប៉ូលិសបានរកឃើញកាំភ្លើងដៃចំនួន ៩ដើម និងគ្រាប់កាំភ្លើងប្រវែង៩ម.ល ចំនួន ១០គ្រាប់នៅក្នុងរថយន្តមួយក្នុងចំណោមរថយន្តចតនៅមុខក្លិប។
អ្នកទាំងនោះត្រូវបានចោទប្រកាន់ពីបទរំលោភលើក្រឹត្យគ្រាអាសន្ន ហើយចំពោះអ្នកដែលត្រូវគេសង្ស័យថាបានសេពនូវសារធាតុញៀនត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីបញ្ជាក់ពីលទ្ធផលមុនពេលចោទប្រកាន់។ ប៉ូលិសនឹងឃុំខ្លួនម្ចាស់រថយន្តដែលមានផ្ទុកកាំភ្លើងផងដែរ។
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ Samuitime