
ការប្រគំតន្ត្រី MAP OF THE SOUL ON:E របស់ក្រុមតារាចម្រៀង BTS អាចនឹងត្រូវពន្យារពេល។ នៅថ្ងៃទី២៧ ខែសីហានេះ ផលិតកម្ម Big Hit Entertainment បានចេញសេចក្តីថ្លែងការណ៍មួយស្តីពីការប្រគំតន្រ្តី BTS MAP OF THE SOUL ON: E ដែលនឹងមកដល់នៅថ្ងៃទី១០-១១ ខែតុលា ខាងមុខនេះ។ យោងតាមផលិតកម្មបានបញ្ជាក់ខាងលើ ការប្រគំតន្ត្រីអាចនឹងត្រូវពន្យារពេលដោយសារការរីករាលដាលជាថ្មីម្តងទៀតនៃមេរោគកូវីដ-១៩ នៅប្រទេសកូរ៉េ ។
ផលិតកម្ម Big Hit Entertainment បានបញ្ជាក់ទៀតថា សម្រាប់កាលបរិច្ឆេទនៃការប្រគំតន្រ្តីនេះនឹងត្រូវបញ្ជាក់នៅពេលក្រោយ ហើយក៏សូមអរគុណដល់អ្នកគាំទ្ររបស់ក្រុមតារាចម្រៀង BTS ទាំងក្នុងស្រុក និងក្រៅស្រុក ។
ដោយឡែក ចំពោះការចាក់ផ្សាយតាមប្រព័ន្ធអ៊ីនធើណិតនៃការប្រគំតន្រ្តីនេះ ផលិតកម្មនឹងប្រកាសព័ត៌មានលម្អិតតាមប្រព័ន្ធអ៊ីនធើណិតបន្ថែមទៀងនៅពេលក្រោយ ៕
ប្រែសម្រួលដោយ៖ វិបុត្រ
ប្រភព៖ allkpop