
ក្រោយពីបានបាត់មុខក្នុងវិស័យចម្រៀងអស់រយៈពេលជាច្រើនឆ្នាំកន្លងទៅ អតីតតារាចម្រៀងរបស់ផលិតកម្ម Big Man ពេលនេះបានហក់ចូលក្នុងទ្រនំថ្មី។
កាលពីពេលថ្មីៗនេះរូបលោកត្រូវបានគេហទំព័រផ្លូវការរបស់ផលិតកម្ម Sastra Film ប្រកាសជាសាធារណៈថា “អីយ៉ា ពេលនេះតារាចម្រៀងសម្លេងផ្អែមស្រទន់ លោក SAM បានក្លាយជាសិល្បៈករផ្លូវការ របស់ផលិតកម្ម Sastra Film ហើយ កុំភ្លេចតាមដានបទចម្រៀងដំបូងរបស់គាត់ នៅក្នុងផលិតកម្ម Sastra Film ឆាប់ៗនេះ”។
ជាមួយដំណឹងដ៏ភ្ញាក់ផ្អើលមួយនេះ បានធ្វើឲ្យអ្នកគាំទ្រជាច្រើនរបស់លោក មានការសប្បាយចិត្ត និងត្រេកអរយ៉ាងខ្លាំងជាមួយនឹងការវិលត្រលប់មកវិញរបស់លោក។
គួរបញ្ជាក់ដែរថា Sastra Film គឺជាផលិតកម្មក្នុងស្រុកមួយដែលកំពុងទទួលបានភាពល្បីល្បាញ ជាមួយការផលិតខ្សែភាពយន្តបែបជីវិតពិតក្នុងសង្គម ដោយអមជាមួយនឹងបទចម្រៀងពិរោះៗ និងល្បីៗផងដែរ។
លើសពីនេះទៀត ខាងផលិតកម្មក៏បានត្រៀមបទចម្រៀងល្អៗជាច្រើន ដើម្បីការស្វាគមន៍តារាចម្រៀងថ្មីរបស់ខ្លួន។
តោះចង់ដឹងថាបទចម្រៀងដំបូងរបស់លោក សេម នៅក្នុងផលិតកម្ម Sastra Film ពិរោះកម្រិតណានោះ សូមរង់ចាំស្តាប់ទាំងអស់គ្នា៕
អត្ថបទដោយ៖ ភារ៉ា