យោងតាមកាសែតអ៊ីតាលី La Gazzetta dello Sport បានឱ្យដឹងថា ក្លិប Fiorentina កំពុងរារែកចិត្តលើការចុះហត្ថលេខាយកកីឡាករ Thiago Silva ពី PSG នៅរដូវក្តៅនេះ ដោយសារខ្សែការពាររូបនេះទាមទារប្រាក់ខែខ្ពស់ពេក។
កាលពីពេលថ្មីៗនេះ លោក Leonardo នាយកប្រតិបត្តិ PSG បានបញ្ចាក់ថា Silva នឹងចាកចេញពីក្លិបក្រោយបញ្ចប់យុទ្ធនាការរដូវកាលនេះ ដោយគ្មានតម្លៃខ្លួន ហើយធ្វើក្លិបជាច្រើនកំពុងចាប់អារម្មណ៍ចង់បានរូបគេ រួមទាំង Fiorentina ផងដែរ។
យ៉ាងណាមិញ ប្រភពខាងលើបានអះអាងថា កីឡាករអន្តរជាតិប្រេស៊ីលវ័យ៣៥ឆ្នាំរូបនេះ ចង់បានប្រាក់បៀវត្សចំនួន១០លានអឺរ៉ូក្នុងមួយឆ្នាំ ខណៈពេលដែលលោក Rocco Commisso ប្រធានក្លិប Fiorentina មិនចង់ចំណាយច្រើនទៅលើកម្លាំងដែលមានវ័យជ្រេទៅហើយ។
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ football-italia