មិនមែនក្រុមហ៊ុនដែលតែងតែផលិត Super Car អាចផលិតរថយន្ត SUV បានលឿនជាងគេនោះទេ។ ជាក់ស្ដែង Fan របស់ Jeep ប្រាកដជាបានដឹងហើយថារថយន្តដែលមានរាងសាមញ្ញៗមួយរបស់ Jeep ជារថយន្ត SUV ប្រើម៉ាស៊ីនចំហេះដែលលឿនជាងគេក្នុងពេលបច្ចុប្បន្ន។
យើងបានស្គាល់នូវរថយន្ត SUV មួយប្រភេទដែលកំពុងតែល្បីនៅក្នុងប្រទេសយើង ដោយត្រូវបានអ្នកមានក្នុងស្រុកទិញយកមកបង្អួតគ្នាជាហូរហែរនោះគឺ Urus។ ថ្វីត្បិតតែ Urus ចាប់កំណើតចេញពីត្រកូល Lamborghini ក៏ដោយក៏អ្នកដែលបានស្គាល់វាមួយចំនួនមិនបានដឹងទេថាវាមានកំលាំងនឹងល្បឿនសន្ទុះមិនដល់ Jeep Grand Cherokee Trackhawk ឡើយ។
ហេតុអ្វីបានជា Jeep Grand Cherokee Trackhawk វាអាយឈរនៅតារាងកំពូលបាន?
មិនលាក់នោះទេតាមពិត Jeep បានទទួលម៉ាស៊ីន Dodge Challenger Hellcatចំនុះ 6.2លីត្រ ប្រើប្រាស់នូវ Supercharged HEMI V8 ដែលផលិតបានកម្លាំងសេះ 707hp នឹងកម្លាំងបង្វិលជុំ 645lb-ft។ វារត់ពី 0-100km/h ចំនាយពេលត្រឹមតែ 3.4វិនាទីប៉ុណ្ណោះលឿនជាង Urus 0.2វិនាទី ល្បឿនអតិបរិមារហូតដល់ 305km/h។
រថយន្តនេះមានតម្លៃ 87,150ដុល្លារ ជាតម្លៃដើមចេញពីរោងចក្រ។
Facebook.com/TayAutoCambodia