កាលពីថ្ងៃសុក្រប្រទេសមីយ៉ាន់ម៉ាបានរាយការណ៍ថាមានករណីថ្មីនៃអ្នកឆ្លងមេរោគកូវីដ-១៩ចំនួន ២៣នាក់ ដែលពួកគេគឺជាអ្នកដែលបានវិលត្រឡប់មកពីប្រទេសថៃ។
ក្រសួងសុខាភិបាលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាពួកគេបានធ្វើតេស្តឃើញលទ្ធផលវិជ្ជមាននៅក្នុងមណ្ឌលដាច់ដោយឡែកមួយក្នុងរដ្ឋ Kayin ប្រទេសមីយ៉ាន់ម៉ា។ លោក Thant Zin Aung មន្ត្រីគ្រប់គ្រងនៅខេត្ត Myawaddy ដែលមានព្រំដែនជាប់នឹងប្រទេសថៃបាននិយាយថា អ្នកឆ្លងថ្មីទាំង ២៣នាក់ ត្រូវបានគេបញ្ជូនពីប្រទេសថៃទៅកាន់ប្រទេសមីយ៉ាន់ម៉ាកាលពីថ្ងៃទី៨ ខែមិថុនា។
រូបតំណាង
អាជ្ញាធរមីយ៉ាន់ម៉ានិងថៃព្យាយាមឃាត់ពលរដ្ឋខ្លួនដែលនៅបរទេសកុំអាលចូលស្រុកកំណើតដើម្បីចៀសវាងការរីករាលដាលនៃមេរោគកូវីដ-១៩។ កាសែតReuters បាននិយាយថា ក្រសួងសុខាភិបាលមីយ៉ាន់ម៉ាមិនបានលម្អិតព័ត៌មានចំពោះអ្នកឆ្លងមេរោគទាំងនោះទេ។
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ Bangkok Post