Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

Song Joong Ki បានបង្ហាញអំពីអាជីពការងារ និងជីវិតឯកជនរបស់គាត់ជាមួយទស្សនាវដ្តី Hi_High

កំពូលតារាសម្តែងកូរ៉េ លោក Song Joong Ki បានបង្ហាញអំពីអាជីពការងារជាតារាសម្តែង និងជីវិតឯកជនរបស់គាត់ជាមួយទស្សនាវដ្តី Hi_High ។ តារាសម្តែងរូបនេះត្រូវបានចុះផ្សាយនៅក្នុងទស្សនាវដ្តីអនឡាញចុងក្រោយបង្អស់ ដែលមានចំណងជើងថា History D&C ហើយគាត់បានលើកឡើងនៅក្នុងនោះថា “ជាលើកដំបូងក្នុងរយៈពេលជាយូរ ដែលខ្ញុំបានរស់នៅក្នុងជីវិតធម្មតាបែបនេះ” ។

ទាក់ទងនឹងអាជីពសម្ដែង និងជីវិតឯកជនលោក Song Joong Ki លោកបានបន្ថែមទៀតថា “ខ្ញុំខិតខំខ្លាំងណាស់ក្នុងការធ្វើឱ្យមានតុល្យភាពរវាងការងារ និងមនុស្សដែលខ្ញុំស្រឡាញ់ ហើញខ្ញុំពិតជាស្រឡាញ់ការងារជាតារាសម្តែងមួយនេះណាស់” ។

នៅក្នុងព័ត៌មានផ្សេងទៀតបាននិយាយថា ខ្សែភាពយន្តថ្មីដែលនឹងមកដល់នាពេលខាងមុខរបស់ Song Joong Ki ដែលមានចំណងជើងថា “Space Sweepers” គ្រោងនឹងចាក់បញ្ចាំងនៅតាមរោងកុននារដូវក្តៅនេះ ៕

ប្រែសម្រួលដោយ៖ វិបុត្រ

ប្រភព៖ allkpop

from: https://tnaot.com/km/m/detail/article/9403996