Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

វិភាគគូពិសេស! Man Utd ទៅលេងដី Spur ជាលើកដំបូងយប់នេះ

ក្រុមបិសាចក្រហម Manchester United នឹងត្រូវធ្វើដំណើរទៅកាន់ទីក្រុងឡុងដ៏ ដើម្បីទៅលេងនៅទឹកដីរបស់ក្រុមមាន់ខ្នាយមាស Tottenham Hotspur ជាលើកដំបូងក្នុងការប្រកួតក្របខណ្ឌ Premier League ក្នុងយប់នេះវេលាម៉ោង ២រំលងអាធ្រាត។

សម្រាប់ Spur

-Tottenham បានចាញ់២ប្រកួតចុងក្រោយទល់នឹង Man Utd ខណៈការចាញ់៣ប្រកួតជាប់គ្នានោះគឺកាលពីខែតុលា ឆ្នាំ២០១០ (ចាញ់៤ដងជាប់គ្នា)

-Spur មិនដែលឈ្នះការប្រកួតផ្លូវការក្នុងខែមិថុនាឡើយ ដោយស្មើ Barnsley កាលពីឆ្នាំ១៩៤៧, ចាញ់ ០-២ ទល់នឹង Luzern កាលពីឆ្នាំ១៩៩៥ និងចាញ់ Liverpool ២-០ វគ្គផ្ដាច់ព្រ័ត្រ Champions League កាលពីឆ្នាំមុន

-គ្មានក្រុមណាអាចទប់ Clean Sheet តិចជាង Spur នោះទេ (៤ដង) ក្នុងរដូវកាលនេះ

សម្រាប់ Man Utd

-Man Utd កំពុងសម្លឹងមើលការឈ្នះជាកំណត់ត្រាជាប់ៗគ្នាទៅលើ Spur ជាលើកដំបូង ចាប់តាំងពីការឈ្នះ ៦ដងជាប់គ្នារវាងខែកញ្ញា ឆ្នាំ២០០១ ដល់ខែកុម្ភៈឆ្នាំ២០០៧

-ការប្រកួតតែម្ដងគត់អំឡុងខែមិថុនាសម្រាប់ Man Utd គឺការប្រកួតទល់នឹង Ferencvaros ដោយចាញ់ទាំង២ជើង ក្នុងពានរង្វាន់ Fairs Cup ឆ្នាំ១៩៦៥

តើប្រិយមិត្ដគិតថា រវាង Spur និង Man Utd យប់នេះ តើក្រុមណានឹងទទួលបាន៣ពិន្ទុ?

ដោយ៖ សុគន្ធតារា

from: https://tnaot.com/km/m/detail/article/9403912