ក្លឹបតោខៀវ Chelsea បានធើ្វការប្រកាសជាផ្លូវការអំពីការទិញបាននូវខែ្សប្រយុទ្ធឆ្នើម Timo Werner ក្នុងកុងត្រាមរយ:ពេល៥ឆ្នាំ នឹងបានក្លាយជាកីឡាករទី២ ដែលក្លឹបទិញបាននារដូវក្ដៅនេះបន្ទាប់ពី Hakim Ziyech របស់ Ajax។
Chelsea បានព្រមព្រៀងក្នុងការទិញកីឡាកររបស់ក្រុមជម្រើសជាតិអាល្លឺម៉ង់នេះ ក្នុងទឹកប្រាក់ប្រមាណ ៥០លានអឺរ៉ូ (៤៥លានផោន) ខណ:រូបគេត្រូវបានគេរំពឹងថា នឹងរកបានប្រាក់ប្រមាណ ៩លានផោនក្នុងមួយរដូវកាលសម្រាប់ការលេងនៅអង់គ្លេសនេះ។
អ្វីដែលធើ្វឲ្យ Chelsea ចង់បាន Timo Werner នោះគឺដោយសារតែរូបគេនារដូវកាលនេះ អាចរកគ្រាប់បាល់បានរហូតដល់ទៅ២៦គ្រាប់ ក្នុង៣២ប្រកួត ដោយក្នុងនោះអាចរកបាន Hat-trick ចំនួន៣លើកផងដែរ៕
ប្រភព៖ Sky Sports