Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

កាប់មួយជើងនេះរបស់ Benzema យប់មិញ សូម្បី Zidane ក៏មិននឹងស្មានដល់ដែរ

Karim Benzema បានបង្កើតនូវគ្រាប់បាល់ដ៏អស្ចារ្យមួយកាលពីយប់មិញ ដោយធើ្វការកាប់មួយជើងឆ្វេងក្នុងប្រអប់គ្រោះថ្នាក់ នៃជ័យជម្នះរបស់ក្រុមអធិរាជស Real Madrid ទៅលើ Valencia ដោយលទ្ធផល ៣-០។

ខែ្សប្រយុទ្ធសញ្ជាតិបារាំងនេះ បានបង្កើតគ្រាប់បាល់ដ៏អស្ចារ្យឡើងនៅនាទីទី៦១ ដោយទប់ជើងស្ដាំ បាល់ហោះកាត់រួចក៏កាប់ជើងឆ្វេងផុតដៃអ្នកចាំទីដែរម្ដង ធើ្វឲ្យគ្រូបង្វឹក Zidane មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះគ្រាប់បាល់មួយនេះ។

ជ័យជម្នះនេះដែរ បានធើ្វឲ្យ Real Madrid បន្ដតាមពីក្រោយ Barcelona ចំនួន២ពិន្ទុដដែល៕

ប្រភព៖​ Sportbibble

from: https://tnaot.com/km/m/detail/article/9403888