Cristiano Ronaldo មិនអាចបង្ហាញទម្រង់លេងដ៏កំពូលរបស់ខ្លួនបានឡើយ ក្នុងជំនួបដែលក្រុមសេះបង្កង់ Juventus បរាជ័យដោយបាល់កាត់សេចក្ដីប៉េណាល់ទីទៅលើក្រុម Napoli ក្នុងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ Coppa Italia កាលពី២ថៃ្ងមុន។
Ronaldo ត្រូវបានមតិភាគច្រើន រួមទាំងអតីតខែ្សប្រយុទ្ធសញ្ជាតិអ៊ីតាលី Luca Toni បានធើ្វការរិះគន់ទៅលើទម្រង់លេងរបស់ប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់នេះ ទល់នឹង Napoli ដោយក្នុងការប្រកួតនោះ រូបគេមិនអាចញាក់ ឬអូសដាច់កីឡាករណាម្នាក់ឡើយ។
«វាជាការចាញ់ ហើយក៏បានបង្ហាញឲ្យឃើញពីទម្រង់របស់ Cristiano Ronaldo ដែរ» Luca Toni និយាយប្រាប់កាសែត Rai Uno ក្រោយចប់ការប្រកួត។
«ខែ្សប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់នេះ អាចនឹងជួបការលំបាកទាក់ទងនឹងរាយកាយរបស់គេ ដែលជាហេតុធើ្វឲ្យគេមិនអាចញាក់ផុតសូម្បីកីឡាករម្នាក់»៕
ប្រភព៖ Sportbibble