កីឡាករ Roman Burki បានយល់ព្រមចុះកុងត្រាថ្មីបន្តក្លាយជាអ្នកចាំទីឱ្យក្លិប Burussia Dortmund រហូតដល់ឆ្នាំ២០២៣។ អ្នកចាំទីរូបនេះ បាននិយាយក្នុងគេហទំព័រផ្លូវការរបស់ក្លិបថា “ខ្ញុំមានអារម្មណ៍កក់ក្តៅណាស់ នៅពេលទទួលបានការគាំទ្រពីសំណាក់គ្រូបង្វឹក និងមិត្តរួមក្រុម ក្នុងការឱ្យខ្ញុំលេងនៅ Dortmund បន្តទៀត”។
រីឯលោក Michael Zorc នាយកប្រតិបត្តិរបស់ក្លិប Dortmund ក៏បានមានប្រសាសន៍ផងដែរថា “យើងពិតជារីករាយណាស់ ដែល Burki ព្រមធ្វើជាអ្នកចាំទីនៅក្នុងក្របខ័ណ្ឌ Bundesliga រយៈពេលវែងបន្តទៀត”។
គួរឱ្យដឹងដែរថា កីឡាករអន្តរជាតិស្វីសវ័យ២៩ឆ្នាំរូបនេះ បានផ្លាស់ចេញពីក្លិប Freiburg មកចូលរួមជាមួយ Dortmund នៅឆ្នាំ២០១៥ ហើយបានបង្ហាញខ្លួនចំនួន ២០៦ប្រកួត ដោយរក្សាសំណាញ់ទី (clean sheets) ៧៥ លើកផងដែរ។
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ livescore