Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ថៃមានករណីថ្មីនៃអ្នកឆ្លងមេរោគកូវីដ-១៩ចំនួន ៥នាក់បន្ថែម និងមិនមានអ្នកស្លាប់ថ្មីទេ

កាលពីថ្ងៃសុក្ររដ្ឋាភិបាលថៃបានរាយការណ៍ថា​ ថៃមានករណីថ្មីនៃអ្នកឆ្លង​មេរោគកូវីដ-១៩ចំនួន ៥នាក់ ដែលពួកគេសុទ្ធតែជានិស្សិតថៃ​ត្រឡប់មកពីប្រទេសអារ៉ាប៊ីសាអូឌីតតាមជើងហោះហើរជាមួយគ្នា។

លោក Taweesilp Visanuyothin អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពមេរោគកូវីដ-១៩ បានមានប្រសាសន៍ថា និស្សិតប្រុសទាំង ៥ នាក់​នោះមានអាយុចន្លោះពី ២៣ ទៅ ២៦ឆ្នាំ បានធ្វើដំណើរតាមជើងហោះហើរជាមួយគ្នាកាលពីថ្ងៃទី១២ ខែមិថុនា ហើយពួកគេត្រូវបាន​ដាក់ឱ្យនៅដាច់ដោយឡែកក្នុងមជ្ឈមណ្ឌលមួយនៃទីក្រុងបាងកក។ ពួកគេបានធ្វើតេស្តវិជ្ជមាន​កាលពីថ្ងៃអង្គារប៉ុន្តែមិន​មាន​រោគសញ្ញាអ្វីឡើយ។ រហូតមកដល់ពេលនេះមានជនជាតិថៃចំនួន ២៧៤នាក់ដែលវិលត្រឡប់មកពីប្រទេសអារ៉ាប៊ីសាអូឌីត។​ ក្នុងចំណោមពួកគេមានអ្នកឆ្លងមេរោគកូវីដ-១៩ចំនួន ៣៣នា​ក់។ អត្រាឆ្លងគឺស្ថិតនៅលំដាប់ទី២ បន្ទាប់ពី​អ្នកឆ្លងដែលមកពីប្រទេសគុយវ៉ែត។ ចំនួន​អ្នកឆ្លងសរុបក្នុងប្រទេស​ថៃបានកើនឡើងដល់ ៣១៤៦នាក់ ក្នុងនោះ មាន ៣០០៨នាក់ បាន​ជាសះស្បើយ និងត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យ។ បច្ចុប្បន្នថៃនៅមានអ្នកជំងឺចំនួន ៨០នាក់ទៀតកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅឡើយ រីឯអ្នក​ស្លាប់នៅរក្សាចំនួន​ ៥៨នាក់ដដែល។

រូបតំណាង

នៅទូទាំងពិភពលោក​មានអ្នកឆ្លងជំងឺសរុបចំនួន ៨.៥៨លាននាក់ និងមានអ្នកស្លាប់ចំនួន ៤៥៦២៨៤នាក់។ ​សហរដ្ឋអាមេរិកមានអ្នកឆ្លងច្រើនជាងគេគឺ ២.២៦លាននាក់ និងមានអ្នកស្លាប់ច្រើនបំផុតគឺ ១២០៦៨៨នាក់​។ ប្រទេសថៃជាប់ចំណាត់ថ្នាក់ទី ៩១ នៅទូទាំងពិភពលោក។

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ Bangkok Post

from: https://tnaot.com/km/m/detail/article/9403747