កីឡាករ Alex Sandro និង Sami Khedira របស់ក្លិបសេះបង្កង់ Juventus ត្រូវបានគេរាយការណ៍ថា កំពុងមានបញ្ហារបួស ហើយនឹងត្រូវខកខានសម្រាប់ការប្រកួតចាប់ផ្តើមឡើងវិញ នៃក្របខ័ណ្ឌ Serie A។
ខ្សែការពារស្លាបឆ្វេង Alex Sandro បានរងរបួសសរសៃពួរសាច់ដុំអំឡុងពេលដែលក្រុម Juventus ចាញ់ Napoli ក្នុងវគ្គផ្តាច់ព្រ័ត្រ Coppa Italia កាលពីថ្ងៃពុធ។ រីឯខ្សែបម្រើ Khedira មានបញ្ហារបួសសរសៃពួរសាច់ដុំភ្លៅខាងស្តាំ ក្នុងអំឡុងពេលធ្វើការហ្វឹកហាត់មុនការប្រកួតវគ្គផ្តាច់ព្រ័ត្រ Coppa Italia។ បច្ចុប្បន្ន ក្លិបកំពុងធ្វើរោគវិនិច្ឆ័យនៃរបួសរបស់កីឡាករទាំងពីររូបនេះ ថានឹងត្រូវចំណាយរយៈពេលប៉ុន្មានសប្តាហ៍ដើម្បីព្យាបាល។
ក្នុងសប្តាហ៍នេះ ក្រុម Juventus នឹងត្រូវប្រកួតជាមួយក្រុម Bologna ក្រៅទឹកដី ក្នុងពានរង្វាន់ Serie A របស់អ៊ីតាលី នៅយប់ថ្ងៃអាទិត្យឈានចូលថ្ងៃចន្ទ ពោលគឺវេលាម៉ោង ២:៤៥នាទីទៀបភ្លឺ ម៉ោងនៅកម្ពុជា។
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ livescore