Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

គ្រប់គ្នានិយាយពាក្យលាលើកចុងក្រោយទៅកាន់​តារាសម្តែងថៃលោក Saranyu Wongkrachang

ក្រុមគ្រួសារ មិត្តភក្តិ និងអ្នកគាំទ្រនាំគ្នានិយាយពាក្យលាជាលើកចុងក្រោយទៅដល់លោក​ Saranyu Wongkrachang កាលពីថ្ងៃព្រហស្បតិ៍​ ជាពិសេសភរិយាលោកបានបង្ហាញសារបញ្ជាក់ពីក្តីស្រឡាញ់ និងការបង្ហោះរូបអនុស្សាវរីយ៍របស់ពួកគេ​។

លោកស្រី Hattaya Wongkrachang ​ជាភរិយាបានសរសេរនៅលើគណនី Instagram ថា «ពួកយើងត្រូវបែកគ្នារហូតហើយ ប៉ុន្តែក្តីស្រឡាញ់ពួកយើងគ្មានថ្ងៃប្រែប្រួលឡើយ» រួមជាមួយកម្រងរូបភាព​ស្វាមីជាទីស្រឡាញ់ព័ទ្ធជុំវិញដោយកម្រងផ្កាកុលាបពណ៌លឿងរាងបេះដូង។ ​ពិធីបុណ្យត្រូវបានគេប្រារព្ធនៅវត្ត ​Nak Prok ក្នុងស្រុក​ Phasi Charoen ដើម្បីធ្វើពិធីលាជាលើកចុងក្រោយដល់តារាសម្តែងម្នាក់ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញបំផុតនៅប្រទេសថៃ ហើយ​ពិធីបុណ្យនេះបានឧបត្ថម្ភដោយរាជវង្ស។  មិត្តភក្តិរបស់គាត់មកពីសាលា Suankularb Wittayalai និងសាកលវិទ្យាល័យ Chulalongkorn បានលេងបទចម្រៀងនៅ​សាកលវិទ្យាល័យសម្រាប់គាត់ជាលើកចុងក្រោយ។

លោក Saranyu Wongkrachang ដែលត្រូវបានគេស្គាល់កាន់តែច្បាស់ដោយសារឈ្មោះហៅក្រៅរបស់គាត់“Tua” បានស្លាប់ដោយសារជំងឺមហារីកថ្លើមកាលពីថ្ងៃទី១០ ខែមិថុនាក្នុងអាយុ ៥៩ ឆ្នាំ។ គាត់មិនត្រឹមតែជាគំរូសម្រាប់តារាសម្តែងផ្សេងទៀតប៉ុណ្ណោះទេគាត់ក៏ត្រូវបានគេកោតសរសើរដោយមនុស្សជាច្រើនចំពោះសកម្មភាពនយោបាយនិងសង្គមរបស់គាត់ផងដែរ។ លោក Prakit Vathesatogkit ប្រធានអង្គការសកម្មភាពស្តីពីការជក់បារីនិងសុខភាពបានសរសេរថា«ខ្ញុំបានសន្យាថា​នឹងបន្តយុទ្ធនាការ​បញ្ឈប់ការជក់បារីរបស់យុវជននិង​សិល្បករដែលលោក Tua និងលោក Sor Assanajinda បានផ្តួចផ្តើមគំនិត»។

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ Bangkook Post

from: https://tnaot.com/km/m/detail/article/9403512