នៅលោកនេះមានមនុស្សស្រីឯណាដែលមិនចង់ស្អាត ពិតទេ? មិនខ្ញុំមិនថាគេតែងតែចំណាយលុយជាច្រើនទៅលើផលិតផលថែរក្សាសម្ផស្សអស់មិនចេះតិចនោះទេ ប៉ុន្តែមានផលិតផលខ្លះបានហើយខ្លះទៀតប្រើទៅក៏មិនឃើញមានប្រសិទ្ធភាព។
ដូច្នេះហើយថ្ងៃនេះ ត្នោត នឹងលើយកវិធីធ្វើស្ក្រាបខាត់ស្បែកបែបធម្មជាតិដែលមានប្រសិទ្ធភាព ១០០% (ព្រោះអ្នកសរសេរបានសាកល្បងមុនរួចហើយ) មកណែនាំដល់បងប្អូនអ្នកអានឲ្យបានស្អាតជាមួយគ្នា។
វត្ថុធាតុដើមដែលត្រូវការ៖
– ស្ក្រាបពន្លៃ ២ ស្លាបព្រា
– ស្ក្រាបកាហ្វេ ២ ស្លាបព្រា
– ស្ក្រាបអំពិល ២ ស្លាបព្រា
– ស្ក្រាបតែបៃតង ២ ស្លាបព្រា
(ស្ក្រាបទាំងនេះអាចរកទិញបានតាមផ្សារ ឬ Facebook ហើយតម្លៃវាមិនថ្លៃទេ)
– ទឹកឃ្មុំ ១ ស្លាបព្រា
– ទឹកដោះគោឆៅ ១/២ កំប៉ុង
– ក្រូចឆ្មា ១/២ ផ្លែ
វិធីធ្វើ៖ ដាក់វត្ថុធាតុដើមទាំងនេះលាយបញ្ចូលគ្នា រួចកូរឲ្យសព្វសាច់។
វិធីប្រើ៖ មុនពេលងូតទឹក សូមយកល្បាយដែលកូរចូលគ្នាឡើងហ្មត់ហ្នឹងមកលាបខាត់លើដងខ្លួន ត្រង់ផ្នែកណាក៏បានឲ្យតែអ្នកចង់ឲ្យស្អាត បាត់ស្នាម បាត់ភាពគ្រើម រួចទុកចោលរយៈពេល ២០ ទៅ ៣០ នាទី ចាំងូតទឹកជម្រះវាចេញ។
ប្រសិនបើខាត់រាល់ថ្ងៃ ក្នុងរយៈពេលត្រឹមតែ ១ សប្ដាហ៍អីដឹងតែបានផលភ្លាមៗ ប៉ុន្តែប្រើសិនជាខាត់រយៈពេល ២ ទៅ ៣ ដងក្នុង ១ សប្ដាយ រយៈពេល ១ ខែអីទើបឃើញប្រសិទ្ធភាពប្លែកខ្លាំង។ អត្ថបទដោយ៖ ត្នោត ប្រភព៖ Moon