Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ប្រើ​ប្រព័ន្ធ​សង្គម ៣ វិធី​នេះ​គឺ​ងាយស្រួល​រក​លុយ​បំផុត

ប្រព័ន្ធ​សង្គម​អាច​ធ្វើ​ឲ្យ​អាជីវកម្ម​មួយ​ជោគជ័យ ឬ​បរាជ័យ​បាន​យ៉ាង​លឿន​និង​ងាយស្រួល ។ មាន​តែ​អ្នក​ដែល​យល់​ដឹង និង​ចេះ​ប្រើ​ប្រព័ន្ធ​សង្គម​ទេ​ទើប​អាច​ជួយ​ឲ្យ​ពួក​គេ​រក​លុយ​បាន​ច្រើន ។ ប៉ុន្តែ​ក្រៅពី​នោះ​ហើយ ពួក​គេ​ក៏​ត្រូវ​មាន​ទម្លាប់​ល្អ​ៗ​ក្នុង​ការ​ប្រើ​វា​ដែរ ។ ខាងក្រោម គឺជា​វិធី​មួយ​ចំនួន​ដែល​ជួយ​ឲ្យ​អ្នក​ប្រើ​ប្រព័ន្ធ​សង្គម​ដើម្បី​រក​លុយ ៖

១. កុំ​ខ្ជះខ្ជាយ​ពេលវេលា

អ្នក​ត្រូវ​ដឹង​ពី​អ្វី​ដែល​អ្នក​ចង់​ធ្វើ​ឲ្យ​បាន​ច្បាស់លាស់ មិនមែន​អង្គុយ​ចុច​រាល់​ម៉ោង​ចោល​ទេ ។ ពេល​ដែល​អ្នក​ចំណាយ​លើ​ប្រព័ន្ធ​សង្គម​មិន​ស្មើនឹង​ប្រសិទ្ធភាព​នៃ​ការ​ប្រើប្រាស់​របស់​អ្នក​ទេ ។ ប្រសិនបើ​អ្នក​មិន​មាន​គោលដៅ​ច្បាស់លាស់​ទេ​នោះ អ្នក​នឹង​ចំណាយ​ពេលវេលា និង​កម្លាំង​របស់​អ្នក​អស់​ខណៈ​ដែល​មិន​មាន​អ្វី​ចែករំលែក​ដល់​អ្នក​ដទៃ ។

អ្នក​គួរ​ប្រើ​វា​ដើម្បី​បង្កើត​ការ​ចែករំលែក មិនមែន​ដើម្បី​ទទួល​ការ​ចែករំលែក​ពី​អ្នក​ដទៃ​ទេ ។

២. បង្កើត​ផែនការ​ឲ្យ​បាន​ច្បាស់លាស់

អ្នក​គួរតែ​រៀបចំ​ផែនការ​សម្រាប់​អ្វី​ដែល​អ្នក​ចង់​សម្រេច​ពី​ការ​ប្រើប្រាស់​ប្រព័ន្ធ​សង្គម ។ អ្នក​អាច​កំណត់​គោលដៅ​មួយ​សម្រាប់​ប្រព័ន្ធ​សង្គម​នីមួយ​ៗ​ដែល​អ្នក​ប្រើប្រាស់ ។ អ្នក​គួរតែ​បង្ហាញខ្លួន​ថា​អ្នកជា​អ្នកជំនាញ ជា​មនុស្ស​ដែល​ទាក់ទាញ​អ្នក​ដទៃ ឆ្លើយ​តប​នឹង​សំណួរ ឬ​បង្កើត​ជា​តម្លៃ​ដល់​ជីវិត​អ្នក​ដទៃ ។

អ្នក​គួរតែ​ជ្រើសរើស​ប្រព័ន្ធ​សង្គម​ដែល​មានការ​គាំទ្រ​ច្រើន​ជាងគេ បង្កើត​ការ​ចែករំលែក​សម្រាប់​ប្រព័ន្ធ​នោះ និង​កែសម្រួល​បន្តិចបន្តួច​សម្រាប់​ប្រព័ន្ធ​សង្គម​ដទៃ ។

៣. រៀនធ្វើការ​ឲ្យ​មាន​ប្រសិទ្ធភាព

អ្នក​អាច​មើលទៅ​កាន់​កិច្ចការ​ដែល​អ្នក​ធ្វើ​ដោយ​ខ្លួនឯង និង​ព្យាយាម​ពិចារណា​មើល​ថា​មាន​កិច្ចការ​ណា​ដែល​អ្នក​ត្រូវធ្វើ​ខ្លួនឯង និង​កិច្ចការ​ណា​ដែល​អ្នក​ដទៃ​អាច​ជួយ​ធ្វើ​ឲ្យ​អ្នក​ទេ ។ អ្នក​អាច​កាត់​បន្ថយ​ការងារ​បាន​ដោយ​ប្រើ​ឧបករណ៍​ផ្សេង​ៗ ឬ​ឲ្យ​អ្នក​ដទៃ​ជួយ​អ្នក ។

អ្នក​គួរតែ​ព្យាយាម​រក្សា​តម្លៃ​នៃ​ការ​សន្ទនា​មួយ​ទល់​មួយ​ឲ្យ​បាន​ច្រើន និង​ឆ្លើយ​តប​ដោយ​ក្តី​មេត្តា ព្យាយាម​សន្ទនា​ឲ្យ​បាន​យូរ និង​តែងតែ​អរគុណ​ដល់​អ្នកគាំទ្រ​អ្នក ។ អ្នក​គួរតែ​រក​ឱកាស​ដើម្បី​ចែករំលែក​ភាព​វិជ្ជមាន និង​អូស​ទាញ​មនុស្ស​ឲ្យ​ចូល​ការ​សន្ទនា​ជាមួយ​អ្នក​ប្រសិនបើ​អ្នក​ទាំងនោះ​ផ្តល់​តម្លៃ​ក្នុង​ជីវិត​របស់​អ្នក ៕ ផ្ដល់សិទ្ធដោយ៖ កោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9631068