Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

Ter Chantavit ប៉ះគ្នាជាមួយ Diana Flipo ក្នុងរឿងភាគថ្មី

កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០ មានប្រភពសារព័ត៌មានថៃមួយបានឲ្យដឹងថា លោក Ter Chantavit និង កញ្ញា Diana Flipo បានសម្តែងជាគូស្នេហ៍ជាមួយគ្នានៅក្នុងរឿងភាគថ្មីមានចំណងជើងថា “Help me…Khun Pee Chuay Duay”។

យោងតាមប្រភពព័ត៌មាននេះដដែលបានបន្តទៀតថា Pariit Thimthong, Prang Kannarun និង Mac Wiranakarn ក៏បានចូលរួមសម្តែងក្នុងរឿងភាគថ្មីមួយនេះផងដែរ។

លើសពីនេះទៀតអ្នកដឹងនាំរឿងលោក Pariit Thimthong ក៏បាននិយាយដែរថា Diana Flipo នឹងត្រូវសម្តែងជាតួឯកស្រី។

មួយវិញទៀតតួអង្គដែលកញ្ញាត្រូវសម្តែងនៅក្នុងរឿងភាគមួយនេះមានឈ្មោះថា​ “Kimhan”។ អ្វីដែលកាន់តែប្លែកភ្នែកនោះ គឺថាលោក Ter Chantavit នឹងត្រូវសម្តែងជាតួអង្គខ្មោចនៅក្នុងរឿងមួយនេះផងដែរ។

គួរបញ្ជាក់ដែរថា ខ្សែភាពយន្តមួយនេះនឹងត្រូវផលិតដោយលោក Pin Nathanan ដែលជាអ្នកផលិតរឿងនៅក្នុងផលិតកម្ម TV Scene៕

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ thai update

from: https://tnaot.com/km/m/detail/article/9403216