ដូចជាប្រិយមិត្តបានដឹងរួចមកហើយថា កាលពីពេលថ្មីៗនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុក មានការរិះគន់ជាខ្លាំងទៅលើសៀវភៅមួយក្បាលដែលមានចំណងជើងថា “Possible Crush”។ មូលហេតុដែលមហាជនធ្វើការរិះគន់នោះគឺថានៅក្នុងសៀវភៅនេះ មានការសរសេរអក្សរឡាតាំង តែកត់សូរជាភាសាខ្មែរ។
យ៉ាងណាមិញ ជុំវិញបញ្ហានេះ លោក លី តារា អ្នកនិពន្ធសៀវភៅ “Possible Crush” បានផ្តល់កិច្ចសម្ភាសប្រាប់ដល់ក្រុមការងារ TNAOT APP ថា លោកព្រមទទួលយកការរិះគន់មកពិចារណានិងកែលម្អបន្ថែម។
លើសពីនេះទៀត លោកក៏បានប្រាប់មូលហេតុនៅពីក្រោយនៃការនិពន្ធសៀវភៅនេះ គឺចង់ជំរុញលើកទឹកចិត្តអ្នកអាន ផ្តល់ការកម្សាន្ត និងការអប់រំដោយប្រយោលដែលលើកទឹកចិត្តឱ្យមនុស្សចូលចិត្តអានសៀវភៅឱ្យបានច្រើន។
ម្យ៉ាងវិញទៀត នៅក្នុងសៀវភៅ Possible Crush ដែលមានទំព័រប្រមាណ ២៥៧ទំព័រនេះ មានតែ៧-១០ទំព័រប៉ុណ្ណោះ ដែលមានការសរសេរអក្សរឡាតាំងដែលកត់ជាភាសាខ្មែរ៕ ដោយ៖ ហុង