
កាលពីពេលថ្មីៗនេះ James Jirayu និង Anne Thongprasom បាននាំគ្នាមកថតរូបភាពគម្រប់មុខនៅក្នុងរឿងភាគថ្មីរបស់ខ្លួន នៅចុង ខែមិថុនា ឆ្នាំ២០២០ នេះ។
ក្នុងនោះដែរលោក P’ Somching ដែលជាអ្នកដឹកនាំរឿងភាគទូរទស្សន៍ នៅក្នុងផលិតកម្ម Good Feeling បានបញ្ជាក់ថា James Jirayu និង Anne Thongprasom នឹងត្រូវសម្តែងជាតួឯកជាមួយគ្នាលើកដំបូងផងដែរ។
ចំពោះចំណងជើងសម្រាប់រឿងភាគមួយនេះ គឺនៅមិនទាន់បានបង្ហើបប្រាប់ឲ្យដឹងនៅឡើយទេ។
លើសពីនេះទៀតនោះអ្នកដឹកនាំរូបនេះបានរំពឹងទុកថាខ្សែភាពយន្តមួយនេះនឹងទទួលបានការគាំទ្រខ្លាំងពីសំណាក់អ្នកទស្សនា។
មួយវិញទៀតនោះសាច់រឿងមួយនេះគឺមានលក្ខណៈបែបមនោសញ្ចេតនា និងលាយឡំគ្នាជាមួយភាពកំប្លែងផងដែរ។
ទាំងនេះគឺជាដំណឹងដ៏ល្អមួយសម្រាប់អ្នកដែលនិយមតាមដានរាល់រឿងភាគថៃ និងកុំភ្លេចតាមដានទាំងអស់គ្នា៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ thai update