Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

Alek Teeradetch ប្រាប់ពីរឿងរ៉ាវស្នេហាដែលធ្លាប់បានសាងជាមួយនិង Toey Jarinporn

អ្នកគាំទ្រប្រាកដជាបានជ្រាបរួចមកហើយថា Alek Teeradetch និង Toey Jarinporn មានទំនាក់ទំនងស្នេហាជាមួយគ្នាអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ប៉ុន្តែថ្មីៗគេក៏មានព័ត៌មានលេចឮមកថា អ្នកទាំងពីរមិនបន្តទំនាក់ទំនងស្នេហាជាមួយគ្នាទៀតនោះទេ។ ដូច្នេះហើយខាងក្រោមនេះអ្នកនឹងបានដឹងកាន់តែច្បាស់ អំពីរឿងរ៉ាវស្នេហារបស់តារាសម្តែងទាំងពីរ។

កាលពីថ្ងៃទី ១៩ ខែតុលា ឆ្នាំ ២០១៧ លោក Alek Teeradetch បានផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានថា លោកពិតជាមានទំនាក់ទំនងស្នេហាជាមួយកញ្ញា Toey Jarinporn មែន។

ក្នុងនោះដែរ កាលពីខែវិច្ឆិកា ឆ្នាំ ២០១៧ កញ្ញា Toey Jarinporn ក៏បានសារភាពវិញដែរថា កញ្ញា និង លោក Alek Teeradetch គឺពិតជាគូស្នេហ៍នឹងគ្នា។

លើសពីនេះទៀតអ្នកទាំងពីរ ក៏បានចែករំលែករូបថតជាមួយគ្នាយ៉ាងច្រើន នៅលើបណ្តាញសង្គម Instagram ក្នុងអំឡុងពេលប្រារព្ធខួប anniversary លើកទី ១ របស់ពួកគេ កាលពីថ្ងៃ ទី១២ ខែឧសភាឆ្នាំ ២០១៨។ មិនតែប៉ុណ្ណោះកាលថ្ងៃទី ១២ ខែឧសភាឆ្នាំ ២០១៩ អ្នកទាំងពីរក៏បានបង្ហោះរូបថតជាមួយគ្នាម្តងទៀត នៅលើបណ្តាញសង្គម Instagram ក្នុងពេលប្រារព្ធខួប anniversary ជាលើកទី​២ ផងដែរ។

មកដល់ដើមឆ្នាំ ២០២០ នេះ Alek Teeradetch និង Toey Jarinporn បានធ្វើដំណើរកម្សាន្តទៅកាន់នៅឯប្រទេសជប៉ុនជាមួយគ្នា ថែមទាំងមានមិត្តភក្តិរបស់អ្នកទាំងពីរទៅជាមួយដែរ។ តែអ្វីដែលធ្វើឲ្យអ្នកគាំទ្រមានការខកចិត្តជាខ្លាំងនោះ កាលពីថ្ងៃទី ១៨ ខែមិថុនាឆ្នាំ ២០២០ លោក Alek Teeradetch បានបង្ហើបប្រាប់អ្នកសារព័ត៌មានថា ខ្លួនបានបែកបាក់ស្នេហាគ្នាជាមួយនឹង Toey Jarinporn ហើយ។

ទោះជាយ៉ាងណាក៏ដោយមកទល់នឹងពេលនេះ ចំណងស្នេហារបស់អ្នកទាំងពីរ គឺបានត្រឹមតែជាចំណងមិត្តភាពនឹងគ្នាតែប៉ុណ្ណោះ៕

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ thai update

from: https://tnaot.com/km/m/detail/article/9402623